CamNews

តន្រ្តី 

ទស្សនាវីដេអូ The Voice Cambodia វគ្គ Live Show សប្តាហ៍ទី៣ កាន់តែអស្ចារ្យជាងមុន (Video Inside)

ភ្នំពេញ ៖ ពិតជាអស្ចារ្យខ្លាំងណាស់ កម្មវិធី The Voice Cambodia បានឈានចូលមកដល់វគ្គ Live Show សប្តាហ៍ទី ៣ហើយ ។ ក្នុងការប្រកួតវគ្គ Live Show នេះ មានគ្រូបង្វឹក (Coach) ទំាង៤នាក់មានកូនក្រុម ក្នុងម្នាក់៤រូប ដើម្បីប្រកួតប្រជែងគ្នា ឈានទៅវគ្គបន្តទៀត ។

កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០១៤ នេះកូនក្រុមរបស់ Coach នីមួយៗ ត្រូវបានជ្រើសរើស យកបទចម្រៀងម្នាក់ មួយបទ ដើម្បីប្រកួតប្រជែងគ្នា ជម្រុះយកតែ៣រូប ទ្បើងទៅវគ្គបន្តទៀត នឹង១រូបទៀត ត្រូវបានចាកចេញពីកម្មវិធី ។

ក្នុងចំណោម៤រូបនោះ ប្រសិនបើ ២រូបណា មានអ្នកផ្ញើសារច្រើនជាងគេនោះ នឹងជាប់ដោយស្វ័យប្រវត្តិ ចំណែកឯងនៅសល់ពីររូបទៀត ទុកសម្រាប់កូនគ្របង្វឹក របស់ខ្លួន ជាអ្នកសម្រេចចិត្តថា យកម្នាក់ណាទ្បើង ទៅវគ្គបន្តទៀត នឹងម្នាក់ណាដែល ជាអ្នកចាកចេញ ពីកម្មវិធីនេះ ។

សូមទស្សនាខ្សែវីដេអូឃ្លីប ទំាងស្រុងពីកម្មវីធី The Voice Cambodia វគ្គ Live Show សប្តាហ៍ទី៣ ដូចខាងក្រោមនេះ ទំាងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh