CamNews

តារា 

Nichkhun មិនផ្លាស់ប្ដូរសោះឡើយតាំង ពីក្មេងមកដល់ពេលនេះ


បើនិយាយពី 2PM អ្នកទាំងអស់គ្នាប្រហែលជាគិតដល់ Nichkhun មុនគេហើយមែនទេ? បុរស
សង្ហា Nichkhunដែលជាទីស្នេហារបស់នារីគ្រប់រូបពិតជាបានឆក់យកក្ដីស្រលាញ់របស់នារីៗ
មិនតិចទេដោយសារសម្រស់របស់គេ។ តែលោកអ្នកដែលបាននឹកទេថា Nichkhun ធ្លាប់វេះ
កាត់កែសម្ភស្ស? មានមនុស្សមួយចំនួនប្រហែលជាគេគិតបែបនេះ តែពេលនេះលោកអ្នកនឹង
បានដឹងថា Nichkhun ពិតជាមនុស្សប្រុសម្នាក់ដែលស្អាតពីកំណើតមកមែន។ មានសមាគមន៍
លើ Internet មួយបានបង្ហោះរូបដែល Nichkhun បានថតដាក់កាតសិស្សកាលពីនៅជាសិស្ស
បឋមសិក្សា មើលទៅប្រហែលជានៅថ្នាក់ទី៦ ហើយបើធៀបមកពេលនេះគេមើលទៅដូចជា
មិនមានអ្វីប្លែកពីគ្នាត្រង់ណានោះទេ។ Nichkhun ត្រូវបានមនុស្សជាច្រើនសរសើរថាជាមនុស្ស
ម្នាក់ដែលគួរអោយស្រលាញ់តាំងពីក្មេង មានអ្នកខ្លះបានសរសេរលើ Internet ថា Nichkhun
មានរូបរាងមុខមាត់ស្រស់ស្អាតពីកំណើត គេជាមនុស្សដែលសំណាងណាស់ ហើយក៏ប្រហែល
ជាម្នាក់ក្នុងកំពូលព្រាននារីផងមើលទៅ។ ហើយក្នុងដំណើរសម្ដែងនៅជប៉ុនរបស់ 2PM ថ្មីៗនេះ
មិនដឹងជាមានមនុស្សស្រីប៉ុន្មាននាក់ដែលគេងស្រមៃថាបាននែបនិតជាមួយ Nichkhun នោះ?

ដោយ៖ វឌ្ឍនា
ប្រភពពី​៖ allkpop

Tags: kpopnichkhun2pm