បាងកកៈ មេដឹកនាំក្រុមអាវក្រហម លោក ចាក់តុផន ព្រំផាន បាននិយាយនៅថ្ងៃអាទិត្យនេះថា ក្រុមអ្នកគាំទ្រអាវក្រហម ៤នាក់ និងនិស្សិតសាលារៀនកំហែង ម្នាក់ទៀត ត្រូវបានសម្លាប់ក្នុង ការប៉ះទង្គិចមួយ នៅតំបន់រៀនកំហែង កាលពីយប់មិញ។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រអាវក្រហម នៅឯពហុកីឡដ្ឋាន លោក ចាក់តុផន បានប្រកាស បញ្ចប់ការជួបជុំ ហើយបានស្នើឲ្យក្រុមអាវក្រហមទាំងអស់ បំបែកហ្វូងត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ The Nation របស់ថៃ នៅថ្ងៃទី០១ ខែធ្នូ នេះ។
លោកបានបន្តថា កាលសម្រេចចិត្តនេះ គឺធ្វើឡើង ក្នុងគោលបំណងបញ្ចៀស ការប៉ះទង្គិចផ្សេងៗ និងការបាត់បង់ជីវិតថែមទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល