ព័ត៌មានអន្តរជាតិ ៖ ខណៈមិនមាន សមត្តភាព ផ្ទុកទម្ងន់ ព្រិលធ្លាក់ច្រើនហួសកម្រិតពេកនោះ សំណង់អាគារ រមណីយដ្ឋាន ស្ថិតនៅភាគ អាគ្នេយ៍ ទីក្រុង នៃប្រទេស កូរ៉េខាងត្បូង ត្រូវបានរក អោយឃើញថា បានបាក់រលំ ដោយនៅក្នុងនោះ បានបណ្តាលអោយមនុស្ស ១០ នាក់បានស្លាប់ បាត់បង់ជីវិត ខណៈច្រើនជាង ១០០ នាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល នេះបើ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ។
ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Yonhap ក៏ដូចជា YTN ក្រោយពីបានធ្វើបទសម្ភាសន៍ ជាមួយនឹង ក្រុមមន្រ្តីប៉ូលីស ប្រចាំតំបន់ ក៏ដូចជា អាជ្ញាធរពន្លត់អគ្គីភ័យ បាននិយាយបញ្ជាក់អោយដឹងថា គ្រឹះ ស្ថានហាត់ប្រាណ នៅឯទីរមណីយដ្ឋាន Mauna Ocean Resort ក្នុងក្រុងជាប់មាត់សមុទ្រ ក្រុង Gyeongju ខេត្ត North Gyeongsang ប្រទេស កូរ៉េខាងត្បូង បានបាក់រលំ កាលពីថ្ងៃច័ន្ទ ម្សិលមិញ នេះនៅវេលាម៉ោង ៩ និង ១៥ នាទី យប់ (ម៉ោងក្នុងស្រុក ប្រទេសកូរ៉េខាងត្បូង) ។
ជាមួយនឹងរបាយការណ៍ផ្លូវការចុងក្រោយ បញ្ជាក់អោយដឹងថាមនុស្ស ១០ នាក់ ត្រូវបានស្លាប់បាត់ បង់ជីវិត ខណៈ ច្រើនជាង ១០០ នាក់ទៀត រងរបួស។ ដោយឡែក បើនិយាយពីមូលហេតុដែលនាំ អោយមានករណីបាក់រលំ សំណង់អាគារ រមណីយដ្ឋាន ពោលគឺ ផ្នែកមជ្ឈមណ្ឌលកីឡា គឺបណ្តាល មកពី ទម្ងន់នៃកម្រាស់ព្រិលធ្ងន់ពេក ខណៈតំបន់នេះ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានទទួល រងនូវគ្រោះធម្មជាតិ ព្យុះព្រិលទឹកកក ដ៏ខ្លាំង រហូតដល់មានកម្រាស់ ដល់ទៅ ៥០ ស.ម ឯណោះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ