ព័ត៌មានកីឡា៖ ក្រុម Chelsea ទទួលការរិះគន់យ៉ាងចាស់ដៃ ខណៈដែលកីឡាកររបស់ខ្លួន រងរបួសធ្ងន់ក្នុងការប្រកួតជាមួយ Arsenal ។
កីឡាករចាំទីកំពស់យក្ស ១.៩៩ វ័យ ២២ របស់ Chelsea ទទួលរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ស្របពេលហេតុការនេះ ប្រធានក្រុមក៏បានត្រូវទទួលរងការរិះគន់ ពីអង្គភាពសប្បុរសធម៌ Headway ផងដែរ។
កីឡាករ Thibaut Courtois អ្នកចាំទីរបស់ Chelsea បានទៅប៉ះទង្គិចជាមួយកីឡាករ Alexis Sanchez របស់ Arsenal បង្កឲ្យមានរបួសក្បាល ហូរឈាមតាមត្រចៀកម្ខាង ហើយប្រហែលអាចឈានដល់ការវះកាត់ត្រចៀកបន្ដិចបន្ដូច ។ បន្ទាប់ពីត្រូវរបួស កីឡាករត្រូវសម្រាក ១០ នាទី ហើយក៏ចូលប្រកួតវិញ ប៉ុន្ដែរទើបតែបាន ១៤ នាទីប៉ុណ្ណោះ កីឡាករត្រូវទៅមន្ទីពេទ្យដើម្បីធ្វើការពិនិត្យ។
លោក Peter McCabe នាយកប្រតិបត្ដិ Headway បានមានប្រសាសន៍ថា ព្រឹត្ដិការណ៍នេះ ពិតជាពិបាកស្វែងយល់ណាស់ ខណៈពេលគ្មានតម្រុយអ្វីគួឲ្យសង្ស័យទាល់តែសោះ។
ស្របពេលបន្ទាប់ពីលទ្ធិផល របស់ក្រុម Chelsea ទទួលរងដូចនោះ ច្បាប់ថ្មីប្រចាំនៅរដូវកាល Premier League នេះ ក៏បានប្រកាសឲ្យអនុម័តជាសាធារណៈថា៖
គ្រប់កីឡាករដែលទទួលរងរបួសទាំងអស់ មិនអនុញ្ញាតិឲ្យចូលលេងបន្ដទៀតឡើយ ត្រូវតែសម្រាកឲ្យគ្រូពេទ្យពិនិត្យ ។ ចំណែកប្រធានក្រុម ឬ គ្រូបង្វឹកមិនត្រូវសម្រចចិត្ដអនុញ្ញាតិ ឲ្យកីឡាករ ចូលលេង ហើយអ្វីដែលសំខាន់ ត្រូវទំនាក់ទំនងគ្រូពេទ្យមើលថែព្យាបាល។ មួយទៀត រាល់ម្ចាស់ផ្ទះទាំងអស់ត្រូវតែចាត់តាំង គ្រូពេទ្យទីបីនៅចំកណ្ដាលនៃក្រុមទាំងពីរ រាល់ការចូលរួមប្រកួត។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី