CamNews

ប្លែកៗ 

ស្ពាយសាកសពទារកដល់ 17 ម៉ោងដោយមិនដឹងខ្លួន

ក្មេងស្រីដែលជាសិស្សសាលាម្នាក់មានវ័យ 16 ឆ្នាំមិនបានដឹងខ្លួនអ្វីទាំងអស់ស្របពេល
ដែលគេកំពុងតែស្ពាយសាកសពទារក  ដែលទើបនិងកើតដល់ទៅ  17  ម៉ោងនៅក្នុងកា
តាបសិក្សា
របស់ខ្លួន។

បើតាមប្រភពសារពត៌មានបានបញ្ជាក់អោយដឹងថា  រឿងហេតុការណ៏នេះបានកើតឡើងនៅក្នុង
ប្រទេសម៉ាឡេស៊ី ដោយមានក្មេងស្រីដែលជាសិស្សសាលាម្នាក់មានវ័យ ១៦ ឆ្នាំបានស្ពាយសាក
សពទារក   ដែលជាកូនរបស់មិត្តរួមថ្នាក់របស់នាង   ក្រោយពីគេបានសំរាលកូននេះរួច នាអំឡុង
ពេលម៉ោង ១ រំលងអាធ្រាត្រ។

ដែលក្រោយមកត្រូវបានគេបញ្ចាក់យ៉ាងច្បាស់ថា ក្មេងស្រីជាម្តាយដែលសុំមិនបញ្ជេញឈ្មោះបាន
សារភាពទទួលកំហុស ថានាងពិតជាបានដាក់ទារកនោះទៅក្នុងកាតាបនោះពិតមែន។  លោកវេជ្ជ
បណ្ឌិតបានអោយនាងនិងមិត្តរួមថ្នាក់របស់នាងយកកាបូបនេះទៅកាន់មន្ទីរពេទ្យ    ដើម្បីធ្វើការវិនិ
ច្ឆ័យនិងបានរកឃើញថា នៅក្នុងកាតាបសិក្សាមួយនោះពិតជាមានសាកសពទារកពិតមែន។

បើតាមក្មេងស្រីដែលបានស្ពាយកាតាបដោយមិនដឹងខ្លួនរូបនោះបាននិយាយថា   នាងទើបតែបាន
ដឹងនៅពេលដែលនាងបានបើកកាតាបដើម្បីយកសំភារៈមកសិក្សានាថ្ងៃបន្ទាប់។​ បើតាមភ្នាក់ងារប៉ូ
លីសក៏បានបញ្ជាក់យ៉ាងច្បាស់ថា  ករណីមួយនេះកំពុងស្ថិតនៅក្នុងការស៊ីបអង្កេតតាមដានរកបុរស
ជាឪពុកទារកនេះ  ដែលបានរួមភេទជាមួយនិងអនីតិជន  ដើម្បីយកមកផន្ទាទោសទៅតាមផ្លូវច្បាប់
របស់ប្រទេសនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ edvantage


Tags: international news strange entertainment