សិង្ហបុរី ៖ និស្សិតនៃសកលវិទ្យាល័យជាតិសិង្ហបុរីម្នាក់ដែលមានវ័យ ២៥ ឆ្នាំ ត្រូវបាន
រកឃើញថា បានដេកស្លាប់នៅក្បែរតុកុំព្យូទ័ររបស់គេ បន្ទាប់ពីបានលេងហ្គេមកុំព្យូទ័រ
ពេញមួយយប់ នេះបើតាមរបាយការណ៍ Shin Min Daily កាលពីម្សិលមិញ។
រូបថតនិស្សិតវ័យ 25 ឆ្នាំដែលបានស្លាប់ (ឆ្វេង) និង រូបថតបុរសជាឪពុក (ស្តាំ)
និស្សិតឆ្នាំទី ៣ រូបនេះមានឈ្មោះថា Xu Kaixiang ហើយសាកសពរបស់គេត្រូវបានគេរកឃើញ
ដេកស្លាប់ស្តូកស្តឹងនៅក្បែរកុំព្យូទ័ររបស់គេ ស្របពេលដែលវានៅបើកនៅឡើយ ។ ក្រោយពី
បានធ្វើកិច្ចសម្ភាសន៏ ជាមួយឪពុករបស់បុរសម្នាក់នេះ បានអោយដឹងថា កូនប្រុសរបស់គាត់
ញៀនលេងហេ្គមកុំព្យូទ័រ ដោយមិនខ្វល់ពីការសិក្សា ក្នុងអំឡុងពេលឈប់សំរាក ពីការសិក្សា
ហើយមានពេលខ្លះ កូនរបស់គាត់បានចំណាយពេលដល់ទៅពេញមួយយប់ក្នុងការលេងហេ្គម
កុំព្យូទ័រនេះ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃដែលនិស្សិតរូបនេះបានស្លាប់ ដំបូងឪពុកម្តាយរបស់គាត់ បានឡើង
ទៅដាស់នៅឯជាន់ខាងលើ លុះពេលទៅដល់ ពួកគាត់បានឃើញកូនរបស់គាត់ដេកនៅលើឥដ្ឋ
ខណៈ ពេលដែលកុំព្យូទ័រនៅបើកនៅឡើយ បន្ទាប់មកពួកគាត់បានព្យាយាមដាស់កូនរបស់ខ្លួន
អោយងើបឡើង តែកូនរបស់គាត់មិនមានការឆ្លើយតបអ្វីនោះទេ ស្របពេល ដែលខ្លួនប្រាណ
របស់គេត្រជាក់ដូចទឹកកក រំពេចនោះ ពួកគេក៏ប្រញាប់ប្រញាល់បញ្ជូនគេទៅកាន់មន្ទីរពេទ្យ តែ
ក្រោយមកត្រូវបានបញ្ជាក់អះអាងថា គេបានស្លាប់បាត់ទៅហើយ។
ទន្ទឹមនឹងការស្លាប់នេះ បើយោងទៅតាមអ្នកជំនាញប្រឹក្សាយោបល់ខាងជម្ងឺបេះដូង គឺលោកវេជ្ជ
បណ្ឌិត Yuan Zhixiong បានអោយដឹងថា ករណីនេះវាអាចបណ្តាលមកពី ជម្ងឺបេះដូង ហើយ
ខណៈពេលដែលនិស្សិតវ័យ ២៥ ឆ្នាំរូបនេះជារឿយៗបានចំណាយពេលដល់ទៅពេញមួយយប់
ក្នុងការលេងហ្គេមកុំព្យូទ័រនោះ វាអាចជាលទ្ធផលដែលអាចអោយគេមានជម្ងឺបេះដូង ពោលគឺ
វាអាចកើតទៅបានដោយសារភាពតានតឹង ជាពិសេសនៅពេលដែលស្ថានភាពបេះដូងស្ថិតនៅ
ក្នុងសភាពរន្ធត់ នោះវាគឺជាមូលហេតុដែលអាចនាំអោយកើតមានជម្ងឺបេះដូង ហើយឈានទៅ
ដល់ការបាត់បង់ជីវិតតែម្តង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth