CamNews

តារា 

ខៀវ សុខារ៉ាវី ធ្លាយ​ដំណឹង​បែក​ស្នេហ៍​ឧកញ៉ា មក​ស្រវា​ចូល​សិល្បៈ​វិញ

ភ្នំពេញ៖ បន្ទាប់ពីព័ត៌មាន ជាច្រើនបានចុះផ្សាយ ពីជីវិតឯកជនតារាស្រី ដែលធ្លាប់មានឈ្មោះ
ល្បី ក្នុងពិភពសិល្បៈ ស្រីស្អាត ខៀវ សុខារ៉ាវី ថានឹងត្រៀមធ្វើជាសេដ្ឋីនី រស់ក្នុងទ្រនំទ្រព្យ
សម្បត្តិ ស្ដុកស្ដម្ភជាមួយនឹង ស្វាមីលាក់មុខមាន ឋានៈជាឧកញ៉ា ស្រាប់តែថ្មីៗនេះ មានព័ត៌មាន
មួយ បានលេចឮថា នាងចង់វិលចូលក្នុងវិស័យសិល្បៈវិញ ខណៈនាងកំពុង មានភាពរង្គោះរង្គើ
ជាមួយម្ចាស់ស្នេហ៍ ដែលមានងារជាឧកញ៉ា និងរស់នៅជាមួយ គ្នាអស់មួយខ្យល់ធំ។

ខៀវ សុខារ៉ាវី គឺជាតារាសម្តែងស្រីមួយរូប ដែលមានសម្រស់ស្រស់សោភា និងពោរពេញទៅ
ដោយសមត្ថភាព ក្នុងការសម្តែង ប៉ុន្តែនាងបែរជា ចាកចេញពីសិល្បៈ បន្ទាប់ពីមានទំនាក់ទំនង
ជាមួយនឹងបុរសសម្បូរ ទ្រព្យម្នាក់ រហូតដល់មានកូនម្នាក់ជា ចំណងដៃឥត ខាន់ស្លាទៀតផង។
ប៉ុន្តែទំនាក់ទំនង ស្នេហ៍របស់នាង មិនបានឈានទៅ ដល់អាពាពិអាហ៍ ដូចតារាផ្សេងៗនោះទេ
ពោលគឺនាងរស់ នៅជាមួយគ្នា ដូចជាប្តី ប្រពន្ធ ដោយមិនបានរៀបការ។

ថ្មីៗនេះ មានព័ត៌មានខ្លះ បានលេចឮថា នាងចង់វិលចូលប្រឡូក ក្នុងវិស័យសិល្បៈវិញ ព្រោះ
តែនាង មានបញ្ហាគ្រួសារ ហើយទោះបីជាមាន ការហាមឃាត់ពីបុរសជា ឧកញ៉ាយ៉ាងណាក៏
ដោយ ក៏នាងនៅតែចង់ចូល ប្រឡូកក្នុងសិល្បៈ វិញដដែល។ ប៉ុន្តែទោះជាមាន ភាពរង្គោះរង្គើ
យ៉ាងណា ក៏ទំនាក់ទំនងស្នេហ៍មួយនោះ មិនទាន់ឈានទៅ ដល់ការចែកផ្លូវ គ្នាដើរនោះទេ។

ថ្វីដ្បិតតែ ខៀវ សុខារ៉ាវី គឺជាតារាស្រី ដែលធ្លាប់ទទួលបាន ការគាំទ្រខ្លាំងយ៉ាង ណាក៏ដោយ
ក៏ប៉ុន្តែមហាជនស្ទើរ តែភ្លេចមុខនាងបាត់ទៅហើយ ព្រោះតែនាងដកខ្លួន ពីសង្វៀនសិល្បៈ
អស់រយៈពេលជា ច្រើនឆ្នាំមកហើយ។ មិនដឹងថា ការវិលចូលក្នុង ពិភពសិល្បៈលើកនេះ នាង
អាចទទួល បានប្រជាប្រិយភាព ដូចកាលពីនៅក្រមុំ ឬយ៉ាងណានោះទេ។

គួររំឭកផងដែរ ថា ខៀវ សុខារ៉ាវី គឺជាអតីត គូដណ្តឹងរបស់លោក ស៊ុក សុភា ប៉ុន្តែពួកគេបាន
បែកបាក់គ្នាវិញ ទាំងអាថ៌កំបាំងកាលពីឆ្នាំ ២០០៨ ខណៈពួកគេទាំងពីត្រូវ រំសាយពិធីមង្គលការ
យ៉ាងតក់ក្រហល់បំផុត។ បន្ទាប់ពីបែកបាក់គ្នារួចមក នាងទទួលរងគ្រោះ ព័ត៌មានសេ្នហាជាបន្ត
បន្ទាប់ រហូតមកដល់ពេលនេះ នាងកំពុងតែមាន បញ្ហាជាមួយគូស្នេហ៍ ដល់ថ្នាក់សម្រេចចិត្ត
ចង់វិលចូលក្នុង ពិភពសិល្បៈ ដើម្បីស្តារកេរ្តិ៍ឈ្មោះ ឡើងវិញទៀតផង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khiev sokharavy entertainment khmer star