កាលពីដើមឆ្នាំ ២០១៤ នេះតារាចំរៀង វ័យក្មេង Justin Bieber ត្រូវបានប៉ូលិស ចាប់ខ្លួនអោយ ចូលដេកគុក អស់មួយយប់ ដោយសារតែ ប្រណាំងឡានខុសច្បាប់ ។ ក្រោយមកប៉ូលិសក៏ប្តឹង តារាចំរៀងម្នាក់នេះ ថាបានបើកបរ ក្រោមឥទ្ធិពលនៃជាតិស្រវឹង ដែលរឿងក្តីមួយនេះ មិនទាន់ ចប់នៅឡើយទេ ។
តែកាលពីសប្តាហ៍មុន Justin Bieber ដូចជាទទួលបាន ដំណឹងល្អមក ថាតុលាការ បំរុងនឹងទំលាក់ រឿងក្តីនោះ ចោលហើយដោយ ធ្វើការដោះដូរមួយ ជាមួយនិង Justin Bieber ។ បើតាមប្រភព ព័ត៌មានបាន អោយដឹងថា តុលាការបាន ទំលាក់ក្តី បើកបរក្រោមឥទ្ធិពល របស់ Justin Bieber ចោលប្រសិនបើ តារាវ័យក្មេងនេះ យល់ព្រមចូលរៀនសូត្រ វគ្គខ្លីដែល ទាក់ទងនិង ការគ្រប់គ្រង កំហឹង ។ ប្រភពដដែល បានប្រាប់ថា Justin Bieber សប្បាយចិត្តណាស់ ហើយយល់ព្រមនិងការ ដោះដូរមួយនេះ ដោយគាត់បាន រៀបចំនឹងចូលរៀន ដើម្បីកែខ្លួន ធ្វើជាមនុស្សល្អ សារជាថ្មី ។
បើយោងទៅតាម អ្នកតំណាងរបស់ Justin Bieber បានប្រាប់ថា រឿងក្តីនេះមិនទាន់ ដឹងច្បាស់ថា តុលាការ នឹងទំលាក់ចោលឬ លើកលែកទោស បានប៉ុន្មាននោះទេ ។ បើតាមប្រភពពី ប៉ូលិសវិញ Justin Bieber អាចនឹងត្រូវ ដាក់ទោសទៅលើ រឿងក្តីមួយផ្សេងទៀត ពីបទដែល Justin Bieber រឹងទទឹង និងមិនព្រមធ្វើតាម ការបង្គាប់របស់ ប៉ូលិសកាលពីពេលមុនៗ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ usmagazine