CamNews

តារា 

Justin Bieber មានសំណាងល្អ ដែលមិនបានជាប់គុក

Justin Bieber ពិតជាមានសំណាងល្អមែន ដែលបានរួចពីទោស ចោទប្រកាន់ពីបទវាយតប់អ្នកបើកឡាន limo នៅឯ Toronto។ TMZ បានឲដឹងថា៖ អយ្យការ បានច្រានចោលការចោទប្រកាន់ទៅលើ Justin ពីបទវិវាទគ្នា ជាមួយ  អ្នកបើកឡាន limo ហើយវាគ្មានប្រភព ដែលបញ្ជាក់ពីមួលហេតុច្បាស់លាស់ ថាហេតុអ្វីបានជាពាក្យបណ្តឹងត្រូវ បានច្រានចោលនោះទេ។


នេះពិតជាដំណឹងល្អណាស់សំរាប់  Justin ដែលត្រូវបានញាំញីដោយសារតែករណីវាយតប់គ្នាផ្ទួនៗក្នុងឆ្នាំនេះ ជាពិសេស ចំពោះក្រុមអ្នកប្រម៉ាញ់រូប ដែលអះអាងថា Justin រឺក៏ អង្គរក្សរបស់គេ បានវាយប្រហារពួកគេនោះ។ 
 

ចុងខែសីហា ថ្មីៗនេះ Justin ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសកាណាដា បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៏ជាមួួយ នឹងអ្នកប្រម៉ាញ់រូប ហើយក្រោយមកក៏បានវាយតប់គ្នាជាមួយម្នាក់ក្នុងចំណោមពួកគេទាំងនោះ។ Justin ត្រូវបានចោទ ប្រកាន់ពីបទបើកបរគ្មានការប្រុងប្រយ័ត្ន និងបទវាយប្រហារគ្នា។ ចំពោះករណីនេះ​ កំពុងត្រូវបានស៊ើបអង្កេត ថាតើ Justin បានប្រព្រឹត្តខុសនឹងការព្យួរទោសពីបទគប់ពងមាន់ដាក់ផ្ទះអ្នកដទៃ រឺមួយយ៉ាងណា។ 







អាន៖  តើ Justin Bieber អាចនឹងជាប់គុកដែររឺទេ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៏នេះហើយ? (មានវីដេអូ)

អាន៖ Justin Bieber ជាប់ពាក់ព័ន្ធនឹង បទឧក្រិដ្ឋលួចប្លន់

 

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  popcrush 

 




Tags: Justin Bieber