CamNews

ប្លែកៗ 

ប្តីប្រពន្ធមួយគូបបួលគ្នា វះកាត់ប្តូរភេទ

ប្តីប្រពន្ធមួយគូដែលទើបតែរៀបការជាមួយគ្នាមិនទាន់បានមួយឆ្នាំផង នៅ Jiang Yong
ប្រទេសចិន បានបបួលគ្នាវះកាត់ផ្លាស់ប្តូរភេទគ្នាទៅវិញទៅមក។

លោក Tran Lap កើតនៅឆ្នាំ1975 នៅ Jiang Yong ប្រទេសចិន តាមរយះមេអណ្តើកបានរៀបការ
ជាមួយនឹងនារីម្នាក់ដែលមានអាយុស្របាលគ្នាគឺនាង Khuong Linh។ ជាក់ស្តែង រៀបការជាមួយគ្នា
មិនទាន់ទាំងបានមួយឆ្នាំស្រួលបួលផង អ្នកទាំងពីរបែរជាចង់នាំគ្នាធ្វើការវះកាត់ប្តូរភេទ។

ដោយមានការបែកបាក់ក្នុងជីវិតអាពាហ៍អាពិពាហ៍ដល់ទៅពីរលើកហើយនោះ លោក Tran Lap
កើតមានជំងឺសតិអារម្មណ៍ ដោយចេះតែព្រួបារម្ភ និងភ័យខ្លាចធ្វើការទំនាក់ទំនងជាមួយមនុស្ស
ប្លែកមុខ។ គាត់ទទួលស្គាល់ថា ខ្លួនជាមនុស្សមានការអៀនច្រើន ចូលចិត្តរស់នៅក្នុងភាពស្ងប់ស្ងាត់
គាត់ចង់សាកល្បងនូវអារម្មណ៍ធ្វើជាមនុស្សស្រី ដោយចង់មើលថែបុរសវិញ។

លោក Tran Lap និងនាង Khuong Linh កំពុងពិគ្រោះយោបល់ជាមួយអ្នកជំនាញ

ផ្ទុយទៅវិញ នាង Khuong Linh តែងតែចង់ក្លាយជាមនុស្សរឹងមាំដូចជាមនុស្សប្រុស ដើម្បីកុំឲ្យគេ
មើលងាយ ធ្វើបាប។ លោក Tran Lap និងនាង Khuong Linh សង្ឃឹមថានឹងអាចវះកាត់ប្តូរភេទបាន
ក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកទាំងពីរសន្យាថា ក្រោយពីការវះកាត់ប្តូរភេទរួច ពួកគេនៅតែជាប្តី
ប្រពន្ធនឹងគ្នាដដែល៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: wife and husband invite each other change sex china unbelievable strange