CamNews

តារា 

Ronaldo បំបែកកំណត់ត្រា មហាសេដ្ឋី Like លើពិភពលោក ល្បីពេញ គេហទំព័រហ្វេសប៊ុក

ព័ត៌មានកីឡា៖ Cristaino Ronaldo វ័យ ៣០ ឆ្នាំ តារាប្រចាំ Real Madrid បានបំបែកកំណត់ត្រាមហា​សេដ្ឋីអ្នកគាំទ្រច្រើនជាងគេ ក្នុងទំព័រហ្វេសប៊ុក លើពិភពលោក ដោយយកឈ្នះអតីតលេខមួយ ជាអ្នកចម្រៀងស្រី ដល់ទៅ ៥០០០ likes ។ 

Cristaino Ronaldo មិនត្រឹមតែល្បីជាកីឡាករ​បាល់ទាត់ដ៏ឆ្នើមនោះ ទេ ថែមទាំទទួលបានប្រជាប្រិយភាព​ខ្ពស់ដាច់ស្រឡះទៀតផង ក្នុងសង្គមបណ្ដាញទំនាក់ទំនង ហ្វេសប៊ុក ដោយមានអ្នកគាំទ្រ ( Like )​ដល់ទៅ ១០៧១២១០៩៩ នាក់ លើសទិន្នន័យ របស់តារាចម្រៀងស្រីឈ្មោះថា Shakira ដែលធ្លាប់​ជាប់ចំណាត់​ថ្នាក់លេខមួយ បានត្រឹមតែ ១០៧០៨៩៥៤៥ នាក់ ។ ទិន្ន័យកន្លងមក កាលពីពាក់កណ្ដាលឆ្នាំ​២០១៤ Cristaino Ronaldo ត្រឹមតែជាចំណាតើថ្នាក់លេខ ២ បន្ទាប់​ពីអ្នកចម្រៀងស្រីម្នាក់នោះ ប៉ុន្ដែ​ពេល​នេះ មិនដូចមុនទៀតទេ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Ronaldo Facebook