CamNews

តារា 

Sir Alex Ferguson​ អួតសរសើរពីសមត្ថភាព របស់ លោក Jose Mourinho

ព័ត៌មានកីឡា៖ អតីតថ្នាក់ដឹកនាំក្រុម Man United គឺលោក Sir Alex Ferguson បានអះអាងជាមួយនឹងក្ដី​រំពឹក​ទុកយ៉ាង​រឹងមាំចំពោះសមត្ថភាពលោក Jose Mourinho ជាមួយនឹងក្រុម Chelsea បន្ទាប់ពីទើបតែបាន​លើក ពាន Premier League ថ្មីក្នុងរដូវកាលនេះ​។ 

លោក Jose Mourinho ត្រូវបានគេដាក់ឈ្មោះថា ជាកំពូលអ្នកដឹកនាំដ៏ឆ្នើមក្នុងទឹកដី Premier League ក្រោយ​​ពីលោក បានសម្រេចស្នាដៃដ៏អស្ចារ្យសម្រាប់រដូវកាលនេះ ដោយលើកពាន​ពីរ ក្នុងរដូវកាលតែ​មួយ ក្នុងនោះទី​១ Capital One Cup ទី២ Premier League ។ Chelsea បានបាត់បង់ឱកាសបែបនេះ​អស់រយៈ​ ៥​រដូវកាលមកហើយ រហូតមកទល់នឹងពេលនេះ ។ 

លោក Sir Alex Ferguson ដដែលបានទទួចទៀតថា Jose Mourinho ពិតជាមនុស្សជោគជ័យប្រាកដមែន ព្រោះ Chelsea មានកីឡាករជើងចាស់ម្នាក់ John Terry ដែលតែងតែបញ្ចេញសមត្ថភាពបានល្អជាងគេ​ស្ទើរ​តែគ្រប់ការប្រកួត ។ ហើយកីឡាករ John Terry ម្នាក់នេះគឺជាកីឡាករដែលមានវ័យចាស់ ដែល Chelsea​ យល់ព្រមបន្ដកិច្ចកុងត្រាថ្មីក្នុងរដូវកាលនេះ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball



Tags: Sport News Chelsea Jose Mourinho