បាងកក៖ រដ្ឋមន្រ្តីការពារថៃ បានអះអាងថា យោធា ៣នាក់របស់ថៃ ដែលបានជាន់មីននៅតំបន់
ព្រំដែន ថៃ-កម្ពុជា មិនមែនជាមីនរបស់ថៃ គ្រាដែលខ្លួននឹងធ្វើការពិសោធន៍ឲ្យមានភាពច្បាស់
លាស់។
យោងតាមគេទំព័រ INN របស់ថៃផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា
ឧត្តមសេនីយ៍ សុកាំភុន សុវណ្ណាថាត់ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ បានថ្លែងបដិសេធថាករណី
ទាហានល្បាត នៃកងកម្លាំង សុរ៉ាណារី កងទ័ពភូមិភាគ២ថៃ ៣ នាក់រងរបួស ដោយសារការជាន់
មីន នៅបរិវេណក្បែរបង្គោលព្រំដែនលេខ ២១ កម្ពុជា-ថៃនេះ មិនមែនជាមីនរបស់ភាគីថៃយ៉ាង
ពិតប្រាកដ។ ចំពោះការសង្ស័យថា មីនទាំងនោះជារបស់ ភាគីកម្ពុជា ឬក៏មិនមែន?
ប្រភពដដែលបន្តថា ខាងក្រសួងការពារជាតិថៃ បានដាក់លិខិតជាផ្លូវការទៅកាន់ភាគីកម្ពុជា ស្នើ
ឲ្យមានបញ្ជាក់ពី មូលហេតុច្បាស់លាស់។ ខណៈនេះ ភាគីថៃមិនទាន់ធ្វើការពិសោធន៍ឲ្យបានច្បាស់
លាស់នៅឡើយនោះទេ ដោយ ត្រូវរង់ចាំការត្រួតពិនិត្យឲ្យបានល្អិតល្អន់ជាថ្មីម្តងទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល