អន្តរជាតិ ៖ យោងតាមរបាយការណ៍ ក៏ដូចជាអត្ថបទ ដែលបានចេញផ្សាយដោយគេហទំព័រ
សារព័ត៌មានបរទេស បានអោយដឹងថា មានយុវតីប្រេស៊ីលម្នាក់ មានវ័យ ២០ បានប្រកាស
ដេញថ្លៃនូវព្រហ្មចារីរបស់ខ្លួន ក្នុងគោលបំណងរកថវិកា ក្នុងការសាងសង់ផ្ទះជូនដល់ជនតោក
យ៉ាក។
គួរបញ្ជាក់ផងដែរថា យុវតីជនជាតិប្រេស៊ីល វ័យ ២០ ឆ្នាំរូបនេះ មានឈ្មោះថា Catarina Miglio-
rini បានមានគំនិតក្នុងការរកប្រាក់ដើម្បីជួយដល់ជនតោកយ៉ាកមួយចំនួន ដែលភាគច្រើនពួកគេ
ទាំងអស់នោះរស់នៅក្នុងរដ្ឋ Santa Catarina ភាគខាងត្បូងប្រទេសប្រេស៊ីល ពោលគឺ ជួយរក
ប្រាក់ក្នុងការសាងសង់ផ្ទះអោយពួកគេតែម្តង។
លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មក
ទល់នឹងពេលនេះ Catarina បានរកថវិកាបានដល់ទៅ $155,000 ហើយក្នុងការជួយពួកគេ តាម
រយៈអង្គការមិនមែនរដ្ឋាភិបាល៕
ដោយ ៖ ពិសី
ប្រភព ៖ Happen