CamNews

ម៉ូតូ 

កង់មានតំលៃ 35.000 USD នៅប្រទេសវៀតណាម

កង់ដ៏ទំនើបនេះ មានឈ្មោះថា M55 Terminus bike ដែលមានតំលៃជាង 35.000 USDទើប
នឹងមកដល់ប្រទេស វៀតណាមកាលពីសប្តាហ៍មុន ម្ចាស់របស់វាគឺជា អ្នកជំនួញដែលរស់នៅ
ទីក្រុងហូជីមិញ។

M55 Terminus bike នេះផលិតដោយ ព្រះអង្គម្ចាស់ Monaco Albert II។ កង់នេះ​មានភ្ជាប់
ម៉ាស៊ីនតូច មួយដែលអ្នកជិះមិនចាំបាច់ធាក់ បានចំងាយ៤០គីឡូម៉ែត្រហើយ មានល្បឿន​
ឡើងដល់៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង។កង់នេះផលិតចេញលក់តែ២៥០គ្រឿងទេហើយតួរ
កង់នឹង ឧបករណ៏​ផ្សេងៗផលិតពីសារជាតុពិសេសដូចជា titanium សរសៃ carbon ប្រព័ន្ធ
ចង្គៀង LED មានអាគុយប្រភេទLitium-polimer។ មានបំពាក់ឧបកណ៏ផ្តល់ព័តមានដូចជា
ល្បឿនជាដើម។ មានប្រអប់លេខ លីបកង់យីហោ Shimano,​ ។ល។​ វា មានទំងន់៣៣គីឡូ។

M55 Terminus bike ត្រូវបាននាំយកទៅចូលរួមតាំងពិពណ៍យានយន្តទំនើបអន្តរជាតិលើក
ដំបូង នាខែកុម្ភះឆ្នាំ២០១១។ អតិថិជនចង់ទិញ ត្រូវកក់ទុកមុនសិន ហើយត្រូវបងលុយមុន
ទៀតផង។ អតិថិជនត្រូវរង់ចាំពី១២ ទៅ ១៨ខែក្រោយ ទើបក្រុមហ៊ុនផលិតផ្ញើរកង់អោយ។

ដោយ៖ មិនា
ប្រភព៖ vnn