CamNews

ព័ត៌មានអន្តរជាតិ 

ល្បីពេញ សកលលោក បច្ចេកវិទ្យា ណាសា រកឃើញ គំនូរចម្លាក់ អាថ៍កំបាំង លើ ជញ្ជាំងប្រាសាទ អង្គរវត្ត

ព័ត៌មានអន្តរជាតិ ៖ ងាកក្រឡេក ទៅមើល បណ្តាគេហទំព័របរទេស ឯណោះវិញ ប្រាសាទ អង្គរវត្ត របស់កម្ពុជា កាន់តែមានភាព ល្បីល្បាញខ្លាំង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ពោលបន្ទាប់ ពីបណ្តាគេហទំព័រសារព័ត៌មាន មួយចំនួន​​បានចុះផ្សាយ  សម្រង់អត្ថបទ  ​​ស្តីពី ការរកឃើញ នូវរូប ចម្លាក់អាថ៍កំបាំង លើជញ្ជាំង ប្រាសាទ អង្គរវត្ត ជាង ២០០ រូប ក្រោយពីអ្នកជំនាញ បានប្រើប្រាស់ បច្ចេកវិទ្យា ដ៏អស្ចារ្យ ពីអង្គការ ណាសា ។

គួរបញ្ជាក់ថា រូបគំនូរដ៏អាថ៌កំបាំង នៅតាមជញ្ជាំងប្រាសាទ ដែលអ្នកបុរាណវិទូ រកឃើញមានច្រើន ជាង ២០០រូប ដែលសុទ្ធសឹងតែ  ជា រូបអំពីព្រះ ,  ឧបករណ៍ភ្លេងបុរាណ និងសត្វផ្សេងៗ ដូចជា ដំរី តោ និងស្វាជាដើម ។ ប្រភពដដែល បញ្ជាក់បានអោយដឹងថា    ក្រុមអ្នកបុរាណវិទូ ជឿជាក់ថាផ្នែក ជាច្រើននៃជញ្ជាំង     ប្រាសាទ ត្រូវបាន គូរពីលើ ដូច្នេះហើយទើបលោក Noel Hidalgo Tan ជាអ្នក ស្រាវ ជ្រាវ គំនូរនៅតាម ជញ្ជាំងថ្មនៃ សាកលវិទ្យាល័យជាតិ អូស្ត្រាលី បានមកដល់ ប្រាសាទ អង្គរ វត្ត ផ្ទាល់ ដើម្បីថតរូប ទាំងនោះ។

ដោយនៅក្នុងនោះ គាត់បានប្រើប្រាស់ កាមេរ៉ាដែលមាន Flash យ៉ាងច្បាស់ ដែលបច្ចេកវិទ្យា មួយ នេះ អង្គការ Nasa ធ្លាប់បានប្រើ ដើម្បីស្វែងរក អាថ៌កំបាំងពាក់ព័ន្ធ  នឹងថ្ម  Martian ។ ជាលទ្ធផល ក្រុម អ្នកវិទ្យាសាស្ត្រ    ក៏ដូចជា  អ្នក   បុរាណវិទូ  ជាច្រើន បានយល់ថា រូបគំនូរបង្កប់នេះ ត្រូវបាន បន្សល់ ទុក ដោយក្រុមមនុស្សដែលបាន ហែក្បួនមកកាន់     ទីតាំង ដ៏ស័ក្តិសិទ្ធិ  មួយនេះ បន្ទាប់ពី ប្រាសាទ ដ៏អស្ចារ្យ  នេះ ត្រូវបានបោះបង់ ចោលកាលពីអតីតកាល ។​

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល គូសបញ្ជាក់ បន្តអោយដឹងថា​ ចំណែកឯជញ្ជាំង នៃប្រា សាទ បាកាន ក៏មានរូបគំនូរ   ផងដែរ ដែលភាគច្រើនគឺជា រូបដែលបង្ហាញ ពីឧបករណ៍ភ្លេងបុរាណ របស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ ពេលវេលានៃការ បង្កើតរូបគំនូរ ទាំងនេះមិនទាន់ ត្រូវបានអះ អាង ពិតប្រាកដពី អ្នកបុរាណវិទូ នៅឡើយទេ។

គួរបញ្ជាក់ថា វាគឺជារឿង ដ៏ភ្ញាក់ផ្អើល និង មោទនភាព មួយផ្សេងទៀត ទាក់ទិនទៅនឹងសមិទ្ធផល ស្នាដៃ ដ៏អស្ចារ្យ សម្រាប់ប្រទេសកម្ពុជា មួយនេះ ក្រោយពីតំបន់អង្គរ ពោល ប្រាសាទ អង្គរវត្តផ្ទាល់ តែម្តង ត្រូវបានក្រុមហ៊ុន ហ្គូហ្គល ធ្វើការដាក់បញ្ជូលទៅក្នុង Google Street View ៕

​ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល


Tags: National news Khmer stars Cambodia Ent news Angkor wat Int news