CamNews

ព័ត៌មានអន្តរជាតិ 

ការប៉ះទង្គិច ដោយសារតែ​ ជម្លោះសាសនា បណ្តាលអោយមនុស្ស ៣ នាក់ ស្លាប់បាត់បង់ជីវិត

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អឺរ៉ូញូវ ដែលទើបតែបានចេញផ្សាយ ប៉ុន្មានម៉ោង មុននេះ   អោយដឹងថា  នៅឯ ប្រទេស ស្រីលង្កា ឯ ណោះវិញ ជនជាតិភាគតិច នៅក្នុងប្រទេសនេះ​ បានមានបញ្ហាប្រឈមជាមួយនឹងគ្នា រហូតដល់ថ្នាក់ ប្រើជាអំពើហឹង្សា មូលហេតុ មកពី ជម្លោះសាសនា រវាង អ្នកកាន់សាសនា មូស្លឹម និង សាសនា ព្រះ ពុទ្ធ ។

ការប៉ះទង្គិច បានកើតឡើង នៅឯភាគ    និរតី  ប្រទេស ដោយបានបណ្តាលអោយ អ្នកកាន់សាសនា ម៊ូស្លឹម ៣ នាក់ ស្លាប់បាត់បង់ជីវិត ស្របពេលដែល មានការបញ្ជាក់អះអាង អោយដឹងថាក្រុមមនុស្ស ដែលជា អ្នកកាន់សាសនា ព្រះពុទ្ធ នោះ គឹជា អ្នកដែលចូលរួម ជាចម្បង ក្នុងការប៉ះទង្គិច ។

រដ្ឋាភិបាល រងនូវការចោទប្រកាន់ ពីបទបរាជ័យ ក្នុងការទប់ស្កាត់ ការប៉ះទង្គិច  លើកនេះ នឹងការពារ អាយុជីវិត ជនរងគ្រោះទាំងនោះ ខណៈរងនូវពាក្យរិះគន់ ពីសំណាក់ក្រសួងយុត្តិធម៌ និង បណ្តាមហា ជនមួយចំនួនផ្សេងទៀត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Asia news Breaking news Unt news Asia Asean Sri lanka