CamNews

ព័ត៌មានអន្តរជាតិ 

៤នាក់ស្លាប់ នៅស៊ីដនី ដោយសារ ធ្លាក់ឧទ្ធម្ភាគចក្រ

ស៊ីដនី៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានដកស្រង់ការផ្សាយរបស់ ទីភ្នាក់ងារ
ព័ត៌មាន ប្រចាំតំបន់របស់ស៊ីដនី នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស៤នាក់ បានស្លាប់ក្នុងគ្រោះ
ថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ ប៊ូលលី ថប់ស៍ (Bulli Tops) ភាគខាងត្បូងទីក្រុងស៊ីដនី។

មន្ត្រីប៉ូលីសនៅរដ្ឋ ញូសោតវែលស៍ (NSW) បាននិយាយថា ឧទ្ធម្ភាគចក្របានធ្លាក់ និង ផ្ទុះ
ឆេះយ៉ាង សន្ធោសន្ធៅ នៅទីវាលមួយក្នុងតំបន់ ប៊ូលលី ថប់ស៍ កាលពី វេលាម៉ោង ១២ថ្ងៃ
ត្រង់ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ម៉ោងនៅក្នុងតំបន់។

ទីភ្នាក់ងារព័ត៌មានអូស្ត្រាលី(ABC) បានធ្វើសេចក្តីរាយការណ៍ថា រថយន្តសង្គ្រោះបន្ទាន់ នៅ
NSW បានអះអាងថាមនុស្ស ៤នាក់ ដែលស្ថិតនៅក្នុងឧទ្ធម្ភាគចក្រនេះបានស្លាប់។

ចំពោះឧទ្ធម្ភាគចក្រ ប្រភេទ រ៉ូប៊ីនសុន R៤៤ នោះដែរបានព្យាយាមចុះចតនៅ មជ្ឈមណ្ឌល
ប៉ាណូរ៉ាម៉ា ហោស មុនពេលចាប់ផ្តើមធ្លាក់ និងផ្ទុះឆេះ។

គួរបញ្ជាក់តាមមន្ត្រីប៉ូលីសបានអះអាងថា មនុស្សនៅក្នុងឧទ្ធម្ភាគចក្របានស្លាប់ ទាំងអស់ ហើយ “មិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់ទេ ដែលនៅក្នុងឧទ្ធម្ភាគចក្រ ប៉ុន្តែទោះបីជាយ៉ាងណា មិន
មានអ្នកដែលមានជីវិតនោះទេ”៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ