CamNews

កីឡាអន្តរជាតិ 

៩៩ ភាគរយ គឺលោក Rafael Benitez នឹងក្លាយជាគ្រូបង្វឹកថ្មី របស់ Real Madrid

ព័ត៌មានកីឡា៖ Real Madrid បានទើបតែបណ្ដេញ Carlo Ancelotti ចេញពីកៅអីកាលពីថ្ងៃច័ន្ទម្សិល​មិញនេះ ហើយមិនត្រឹមតែប៉ុណ្ណោះក៏ទើបតែលេចចេញដំណឹង យ៉ាងច្បាស់ថា អ្នកដែលត្រូវចូលមកតំណែង​បន្ដសង្ឃឹមរហូតដល់ទៅ ៩៩ ភាគរយគឺ លោក Rafael Benitez អតីគ្រូបង្វឹករបស់ក្រុម Liverpool ។ 

យោងតាមការអះអាងរបស់ ភ្នាក់ងារលោក Carlo Ancelotti ឈ្មោះ Ernesto Bronzetti បានទទួចឲ្យដឹង​ថា Rafa Benitez គឺជាបេក្ខជនទី១ ដែលជាប់ក្នុងតារាងអត្ថិភាពជាងគេ​ខណៈ​ ដែលការជ្រើសតាំងពេលនេះ គឺអាចនឹងត្រូវបានគេយល់ឃើញថា មានឱកាសរហូតដល់ទៅ ៩៩ ភាគរយដែលជាប់ជាគ្រូបង្វឹក​ក្នុងការជ្រើរើសនេះ។ លោក Rafa Benitez ពិតជាធ្វើឲ្យថ្នាក់ដឹកនាំកំពូរបស់ក្រុម Real Madrid មានការចាប់​អារម្មណ៍ជាខ្លាំង​ ហើយលទ្ធផលសម្រេច នឹងត្រូវបង្ហាញខ្លួនក្នុងសប្ដាហ៍ក្រោយនេះហើយ ។ 

លោក Carlo Ancelotti ថ្វីត្បិតតែមិនបានសម្រេចជោគជ័យក្នុងរដូវកាលនេះមែន ប៉ុន្ដែបើសម្លាំងមើល ទៅមនោសញ្ចេតនារបស់គាត់នឹងក្រុមកីឡាករទាំងអស់ ពិតជាមានភាពស្អិតរមួតស្ទើរតែមិនអាច​ផ្ដាច់​បាន បើសូម្បីកាលពីម្សិលមិញ មានកីឡាករខ្លះបានស្រកទឹកភ្នែក នឹងការសម្រេចរបស់លោក​ Florentino ​Perez​ ដែលដកគាត់ចេញពីក្រុម​៕​

ដោយ៖អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Real Madrid