ស្ទើរតែមិនគួរអោយជឿ ៖ បុរសដែលជាអ្នករៀបចំបន្ទប់ម្នាក់ (Decorator) ត្រូវបានរកអោយ
ឃើញថា ប៊ិះបាត់បង់ជើងរបស់ខ្លួន ក្រោយពីពីងពាងពឹសរបស់អង់គ្លេសខាំ នេះបើយោងតា
មការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនេះ មានឈ្មោះថា Ricki Whitmore មាន
វ័យ ៣៩ ឆ្នាំ បានសម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យដល់ទៅជាងមួយសប្តាហ៍ខណៈមាន
ការព្រឈមក្នុងការវះកាត់ ផ្តាច់ជើងរបស់គាត់ដែលត្រូវបានពីងពាងមានពឹសបំផុតខាំនោះ
បុរសជាឪពុកកូនតូ ច ៣ រូប ម្នាក់នេះ មានទីលំនៅក្នុងតំបន់ Essex ប្រទេសអង់គ្លេស ។
ដោយឡែក ករណីខាំដល់ថ្នាក់ដេកពេទ្យពេញមួយអាទិត្យលើកនេះអាចកើតឡើងទៅបាន
នៅសាលារៀនមួយកន្លែង ស្របពេលគាត់ក៏កំពុងតែព្យាយាមបោសសំអាត រៀបចំកែកុន
អោយល្អជាងមុន។ យ៉ាងណាមិញ បើយោងតាមសម្តីជនរងគ្រោះផ្ទាល់ បានអះអាងអោយ
ដឹងថា ដំបូងឡើយ គាត់ពិតជាមានការឈឺចាប់ជាខ្លាំង ដោយមានពេលមួយនោះ ខណៈ
ពេលដែលគាត់បានទៅដល់ផ្ទះ ភ្លៅរបស់គាត់ក៏បានចាប់ផ្តើមហើមធំចម្លែកពីធម្មតា ស្រប
ពេលដែលកំដៅក្នុងខ្លួន បានកើនឡើងផងដែរនោះ គាត់ក៏បានប្រញាប់ប្រញាល់រត់ទៅ
មន្ទីរពេទ្យ ។
ជាដំបូង បុគ្គលិកប្រចាំមន្ទីរពេទ្យ Queen Hospital បានប្រាប់ភរិយាជនរងគ្រោះអោយដឹង
ថា ជើងប្តីរបស់នាងប្រឈមនឹងការវះកាត់ កាត់ផ្តាច់ចោល ក៏ព្រោះតែសារធាតុពឹសបាន
ជ្រាបចូលជាខ្លាំង តែក្រោយមក ដោយសារតែមានការខិតខំប្រឹងប្រែងជួយសង្គ្រោះពី
ក្រុមវេជ្ជបណ្ឌិត ជើងជនរងគ្រោះពិតជាមិនចាំបាច់ កាត់ផ្តាច់ចោលអ្វីនោះទេ ក្រោយពី
គ្រូពេទ្យបានជួសយកចេញនូវជាតិពុស ដែលមានក្លិនអាសោចទាំងនោះ។
មកទល់នឹងពេលនេះ បុរសជាជនរងគ្រោះ បានធូរស្រាលបន្តិចហើយ ពោលគឺ មិនចាំ
បាច់ធ្វើការវះកាត់ផ្តាច់ជើងអ្វីនោះទេ តែត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់ ៦ ខែទើប
អាចដើរជាធម្មតាវិញបាន។ ផ្ទុយទៅវិញ ពឹងពាងមានពឹសបំផុតរបស់អង់គ្លេសមួយប្រភេទ
នេះ ត្រូវបានគេស្គាល់ឈ្មោះថា False widow spiders ៕
ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់
- វីដេអូ និយាយពីគ្រោះធម្មជាតិ ដ៏រន្ធត់មួយ ល្បីបំផុត ក្នុងប្រព័ន្ធ ហ្វេសប៊ុក
- ចម្លែកៗ ៖ មនុស្សពឹងពាងពិតឬ បាននាំគ្នា ផ្អើលមើលយ៉ាងដូច្នេះ?
ដោយ ៖ កុសល
ប្រភព ៖ ដឹមីរ័រ