CamNews

មិនគួរឲ្យជឿ 

កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់

ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីវ័យ ២៤ ឆ្នាំម្នាក់ជាពលរដ្ឋរស់នៅក្នុងខេត្ត Fuijian ប្រទេសចិន
ត្រូវបានរកអោយឃើញថា បានទទួលរងរបួសជាទម្ងន់ ក្រោយពីកៅអីការិយាល័យរបស់នាង
ដែលកំពុងតែអង្គុយពីលើនោះ ស្រាប់តែបានផ្ទុះឡើង នាំអោយមានការខ្ទាតចូលនូវបំណែក
ដែកខ្លះមួយចំនួនចូលទៅក្នុងខ្លួននាង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហ
ទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យ បានគូសបញ្ជាក់អោយដឹងថា ក្រុម
វេជ្ជបណ្ឌិតជំនាញធ្វើការវះកាត់ជាបន្ទាន់នោះ បានធ្វើការវះកាត់យកចេញនូវបំណែកប្លាស្ទិ
ច ក៏ដូចជា ដែកតូចៗមួយចំនួន ពីក្នុងសាច់របស់នាង បំណងធ្វើការជួយសង្គ្រោះនាង អោ
យរួចផុតពីការគំរាមគំហែងដល់អាយុជីវិត ។

យ៉ាងណាមិញ បើយោងតាមសម្តីលោក Liu Xiao  ដែលត្រូវជាបងប្រុសរបស់នាងបានអះ
អាងអោយដឹងថា    ករណីកៅអីករិយាល័យផ្ទុះឡើងដ៏មិនគួរអោយជឿមួយនេះ អាចកើត
ឡើងទៅបាន បន្ទាប់ពីប្អូនស្រីគាត់ចេញពីបន្ទប់ទឹក រួចរត់ទៅធ្វើការនៅមុខកំព្យូទ័រ ដោយ
អង្គុយនៅលើកៅអីមួយនោះ ស្រាប់តែភ្លាមៗនោះ    កៅអីក៏បានផ្ទុះឡើងតែម្តង ខណៈពេ
លដែលនាងលួចផ្លុំសក់ដោយម៉ាស៊ីនផ្លុំសក់របស់នាង។

ដោយមានការឈឺចាប់    នាងបានស្រែកទ្រហ៊ោយំជាខ្លាំង  រហូតដល់ថ្នាក់បាត់បង់ស្មារតី។
បន្ទាប់ពីទទួលរងនូវរបួសធ្ងន់ នារីវ័យ   ២៤  ឆ្នាំរូបនេះ  ក៏កំពុងតែសម្រាកព្យាបាលនៅក្នុង
មន្ទីរពេទ្យ ក្រោយពីក្រុមវេជ្ជបណ្ឌិត  ធ្វើការវះកាត់យកចេញនូវលោហៈធាតុតូចៗ ក៏ដូចជា
បំណែកនៃប្លាស្ទិច ដែលជាប់ទៅនឹងសាច់របស់នាង៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ និយាយពីគ្រោះធម្មជាតិ ដ៏រន្ធត់មួយ ល្បីបំផុត ក្នុងប្រព័ន្ធ ហ្វេសប៊ុក

- អ្នកដំណើរ ធ្វើការចុះចត យន្តហោះជាបន្ទាន់ ទាំងភ្នែកនៅកញ្ជឹង ក ក្រោយ Pilot ធ្លាក់
ខ្លួនឈឺ មួយរំពេច

វីដេអូ ចំកួត យកជីវិត មកលលេងនឹងសេចក្តីស្លាប់ មួយនេះ ជាការពិតឬ?

- ប្លន់ ហេស .... ដកកាំបិតផ្លែវែង ដេញកាប់ រត់បាតជើង ស ព្រាត (មានវីដេអូ)

- បះសក់ រស់នៅជាមួយពស់ មានពិស រាប់រយក្បាល ត្រូវបានខាំ រាប់រយដង មិនខ្ចីស្លាប់
(មានវីដេអូ)

- វីដេអូ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង អាក្រក់បំផុត នៅថៃ ល្បីខ្លាំង នៅក្នុងបណ្តាញ ហ្វេ
សប៊ុក កម្ពុជា

- បង្ខំចិត្ត វាយកំទេចផ្ទះ យកចេញបុរសមានមាឌធំជាងគេបំផុត ទៅសង្គ្រោះ នៅមន្ទីរពេទ្យ
(មានវីដេអូ)

ដោយ ៖ ពិសី
ប្រភព ៖​ FB


Tags: Chair,  Office,  China,  Woman,  Explode