ព័ត៌មានកីឡា៖ សមាគមកីឡាបាល់ទាត់ប្រចាំនៅអង់គ្លេស បានសម្រេចធ្វើការផាកពិន័យលើក្លឹប Chelsea និង West Ham ចំនួនទឹកប្រាក់សរុបទាំងពីរគឺ ៩០០០០ផោន ពីបទខ្វះការគ្រប់គ្រងឥរិយាបទកីឡាករឲ្យបានល្អ ក្នុងកំលុងពេលប្រកួត ។
សមាគមន៍ធ្វើការផាកពិន័យ Chelsea ចំនួន ៥០០០០ ផោន និង West Ham ចំនួន ៤០០០០ ផោន សម្រាប់កំហុសកន្លងមក ដែលក្រុមទាំងពីរបានប៉ះគ្នា កាលពីថ្ងៃទី២៤ ខែតុលា ហើយក៏ធ្វើការចោទប្រកាន់ ខណៈដែលទើបតែពិន័យ ។ ក្លឹប Chelsea មិនត្រឹមតែខាតបង់ការផាកពិន័យតែប៉ុណ្ណោះទេ ដោយកីឡាករ ៥រូប ត្រូវស្ថិតក្នុងបញ្ជី ចំណែកឯលោក Jose Mourinho និង ខ្សែបម្រើម្នាក់ទៀត ឈ្មោះថា Nemanja Matic ក៏ត្រូវ ដកសិទ្ធចូលរួមការប្រកួតផងដែរ ។
សេចក្ដីថ្លែងការណ៍របស់ សមាគមន៍បានថ្លែងបញ្ជាក់ថា ការធ្វើឡើងនូវការចោទប្រកាន់ចំពោះកំហុសទាំងនេះ គឺក្នុងគោលបំណង ចង់ឲ្យកីឡាករ និងថ្នាក់ដឹកនាំទាំងអស់ មានការរៀបចំឥរិយាបថ មានរបៀបឡើងវិញ ដើម្បីពង្រឹងវិស័យកីឡា។ ហើយក្លឹប ទាំងអស់ក៏ត្រូវទទួលបានការប្រមាន សម្រាប់ការគ្រប់នៅថ្ងៃអនាគតផងដែរ។
គូសបញ្ជាក់ផងដែរថា Chelsea មានឱកាសបានជួបជាមួយ West Ham ពីរការប្រកួតទៅហើយ ហើយ ក៏ចាញ់មួយការប្រកួត ឈ្នះមួយការប្រកួត ដោយប្រកួតលើកទី១ Chelsea ឈ្នះក្នុងលទ្ធផល ១-០ និងទី២ Chelsea ចាញ់ ២-១ ប៉ុន្ដែមានសល់មួយ ការប្រកួតទៀត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី