CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំក្រុម West Ham ណែនាំកីឡាកររបស់ខ្លួនទាំងអស់ កុំធ្វើឲ្យ Diego Costa ខឹងឲ្យសោះ

ព័ត៌មានកីឡា៖​ មិនទាន់នឹងបានចូលទីលានប្រយុទ្ធផង ភាពភ័យខ្លាចបានលងបន្លាច លោក Sam Allardyce ដែលជាថ្នាក់ដឹកនាំក្រុម West Ham ខណៈដែល គាត់បានហាមប្រាម​កីឡាកររបស់​គាត់​ទាំងអស់ កុំឲ្យបង្កសកម្មភាព ទាំងឡាយណា ប៉ះពាល់ដល់អារម្មណ៍ Diego Costa ឲ្យសោះ ។ 

Sam Allardyce បានថ្លែងសេចក្ដីក្នុងសន្និសិទ្ធការសែតមុនការប្រកួត យ៉ាងម៉ាត់ៗ

លើបម្រាមហាមដល់​​កីឡាករ​របស់គាត់ទាំងអស់ កុំឲ្យបង្កសកម្មភាព ប៉ះពាល់ដល់ Diego Costa បង្កើតឲ្យមានការ​​ខឹង សំបា ក្រោយពីបានឃើញលទ្ធផល ការប្រកួត Chelsea ជាមួយ Liverpool ។ 


West Ham បានបើកទ្វារទទួល Chelsea យ៉ាងកក់ក្ដៅ កាលពីព្រឹកមិញ ក្នុងទីលានពហុកីឡរដ្ឋាន ​Upton ​Park ខណៈដែលក្រុមភ្ញៀវ ដឹកនាំក្រុមដោយ ចំនិតពិសេសរបស់លោក Jose Mourinho គឺកីឡាករ​ Diego Costa ដែលបានសាងស្នាដៃជូនក្រុម ច្រើនជាងគេ ក្នុងរដូវកាលនេះ ដោយកីឡាករ បានរក​គ្រាប់បាល់បានដល់ទៅ ១៧ គ្រាប់ ក្នុងការប្រកួត ២០ ប្រកួត នារដូវកាល Premier League  ។ ប៉ុន្ដែជារឿងមួយគួរឲ្យសោកស្ដាយផងដែរ ដោយកីឡាករម្នាក់នេះ ធ្លាប់មានប្រវត្ដិ ត្រូវបាន​ FA ពិន័យ​ឲ្យ ឈរជើងដល់ទៅ ៣ ប្រកួត ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយ កីឡាករ Liverpool កាលពីខែ​មករា​។ 

សេចក្ដីហាមប្រាមរបស់ លោក Allardyce ប្រាប់ទៅអ្នកការសែតថា ពួកគាត់នឹងមិនធ្វើរឿងរ៉ាវណា​ ដែល​ទាក់​ទងជាមួយកីឡាករឡើយ ជាពិសេសក្រុមខ្សែការពារបស់ក្រុមទាំងអស់​។ 

គូសបន្ថែមបញ្ជាក់ឲ្យដឹងថា សម្រាប់លទ្ធផលប្រកួតចុងបញ្ចប់ Chelsea យកឈ្នះ West Ham ត្រឹមពិន្ទុ ១ ទល់នឹង ០ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ App onefootball 


Tags: Sport News​ Chelsea West Ham