ព័ត៌មានកីឡា៖ បញ្ហាមួយដែលមិនធ្លាប់បានលេច ធ្លាយ ឬ ត្រូវចេញផ្សាយជាផ្លូវការនៅឡើយទេ ខណៈពេលនេះទើបតែផុសឡើងនូវពាក្យសម្ដីដ៏ចម្លែករបស់កីឡាករក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឈ្មោះ Marco Reus ដែលកំពុងតែឈរជើងក្នុងក្រុម Borussia Dortmund ហើយទទួលការចាប់អារម្មណ៍ខ្ពស់ ពីក្រុម Barcelona ។
ក្រៅពីសង្គមក្លឹបក្នុងទឹកដី Primier League កីឡាករ Marco Reus ដូចជាមិនទាន់ ឃើញមាន ការចុះផ្សាយនៅឡើយទេ ថាមានក្រុមនៅក្នុង ទឹកដី La Liga គ្រោងនិងបង្កើតកិច្ចចរចា ត្រៀមផ្ទេរចេញ ។
យោងតាមការបង្ហាញរបស់គេហទំព័រមួយបានលើកឡើងថា Barcelona មានចំណូលចង់ចងសម្ពន្ធភាពជាមួយក្រុម Borussia Dortmund របស់ប្រទេសអាល្លឺម៉ង់ក្នុងបំណង ផ្ទេរ កីឡាករ Marco Reus សម្ដែងក្នុងតួនាទី ខ្សែស្លាប (winger) ប៉ុន្ដែមិនទាន់នឹងឈានជើងចូលទៅ កាន់ផង ក៏ស្រាប់ ត្រុវកីឡាករ បោះនៅសំណូរមកមុនថា តើ barcelona មានកន្លែងសម្រាប់ឲ្យ កីឡាករ បង្ហាញស្នាដៃដែរ ឬទេ ប្រសិនគាត់យល់ព្រម ខណៈពេលដែល បច្ចុប្បន្ន ក្នុងតំណែងមួយនេះ ត្រូវគ្រប់គ្រងដោយ Lionel Messi, Luis Suarez និង Neymar ទៅហើយ ?
ថ្វីត្បិតតែមិនមានការបង្ហាញដោយ ប្រធានក្រុមពិតប្រាកដ ថា Barcelona ពិតជាពេញចិត្ដ និងត្រូវការកីឡាករម្នាក់នេះ តែក្រុមត្រូវអ្នកសារព័ត៌មានចុះថា ក្រុមរង់ចាំទទួលការសម្រេចព្រមចុះហត្ថលេខា ចូលតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត តាមមតិភាគច្រើន ក្នុងក្រុម ពិតជាឯកភាពនឹងគំនិតមួយនេះណាស់។
Barcelona មិនទាន់មានចំលើយអ្វី ត្រូវឆ្លើយតបទៅវិញនៅឡើយទេ ខណៈទើបតែបានទទួលសំណួរមួយនេះ ពីកីឡាករ ។
តើ Barcelona ពិតជាពេញចិត្ដនឹងសមត្ថភាព Marco Reus ដែរឬ ទេ ខណៈក្រុមកំពុងតែមានកីឡាករខ្លាំង លេងក្នុងមុខតំណែងនេះទៅហើយ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖sportwitness