CamNews

កីឡា 

ថ្នាក់ដឹកនាំកំពូល Barcelona ប្រតិកម្មខឹង យ៉ាងខ្លាំងនឹង Real Madrid ដោយលេចឮដំណឺងប៉ះពាល់ស្មារតីក្រុម

ព័ត៌មានកីឡា៖ គណៈគ្រប់គ្រងកំពូលក្រុម​ Barcelona គឺលោក Josep Maria Bartomeu បានប្រតិកម្ម​ខឹងយ៉ាងសម្បានៃដំណឹងពាក្យចរចាមរាមពីក្រុម Real Madrid លើដំណើរចាកចេញរបស់ លោក ​Carlo Ancelotti ដែលនឹងចូលខ្លួនមកប្ដូរចេញលោក Luis Enrique គ្រូបង្វឹកប្រចាំក្រុម​បច្ចុប្បន្ន។ 

លោក Carlo Ancelotti ដែលជាគ្រូបង្វឹកប្រចាំនៅក្រុម Real Madrid បានលេចឮដំណឹងថា នឹងត្រូវចាកចេញ​ពីក្រុមនារដូវកាលខាងមុខនេះ ហើយស្របពេលនៃការបែកធ្លាយដំណឹងនោះផងដែរ ពាក្យ​ចរចាមរាមបានបន្ដទៀតថា រូបលោកនឹងត្រូវបានកីឡាករជាច្រើនឧទ្ទេសនាម ឲ្យចូលមកគ្រប់គ្រង តំណែង​ក្នុង​ក្រុម Barcelona វិញ ។ ពាក្យចរចាមរាមនេះ បានបន្ទុះកំហឹងរបស់ថ្នាក់ដឹក នាំ កំពូល​របស់ក្រុម Barcelona ខណៈដែលគ្រូបង្វឹកបច្ចុប្បន្ន លោក Luis Enrique បានដឹកនាំក្រុមសែន​ល្អ​ហូសពីការស្មាន។ 

លោក Josep Maria Bartomeu បានថ្លែងប្រាប់ដល់អ្នកប៉ុស្ដិ៍វិទ្យុថា គាត់ពិតជាខឹងនឹងដំណឹងនេាះខ្លាំង​ណាស់ ហើយគាត់សូមបញ្ជាក់ទៀតថា នោះគឺជារឿងមិនពិតនោះទេ ដែលគាត់ត្រូវអនុញាត​ឲ្យលោក Carlo Ancelotti ចូលមកជំនួសតំណែង លោក Luis Enrique ។ ក្រុមត្រូវតែរក្សាគោល ជំហរ​ឲ្យបានរឹងមាំ ព្រោះការប្រកួត​ Champions League វគ្គផ្ដាច់ព្រ័ត្រ កាន់តែគៀកមកហើយ ។​ សម្រាប់រឿងនេះ គាត់យល់ថា ប្រាដកជានរណាម្នាក់ចង់មកបំបាក់ស្មារតីក្រុមមុនពេលចូលរួម​ប្រកួត​។ ដូចនេះ គាត់សូមរំឭកឡើងវិញថា គ្មានឈ្មោះរបស់ Carlo Ancelotti ​ក្នុងក្រុម Barcelona ជាដាច់ខាត។ 

និយាយពីរឿងទីផ្សារផ្ទេរចេញ ចូលផងដែរ​ Barcelona មិនចង់ទាន់រំលឹកឡើងនោះទេ ដោយចាំរហូតដល់ ដើមឆ្នាំ ២០១៦ ចូលមកដល់​ទើបក្រុមចាប់ផ្ដើមរំឭកជាថ្មី។ ដូច្នេះ អ្វីដែលត្រូវធ្វើនៅ​ពេល​​នេះ គឺក្រុមត្រូវតែ​ផ្ដោតសំខាន់ចំពោះការប្រកួតខាងមុខនេះ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Barcelona Real Madrid