CamNews

កំសាន្ត 

លេចធ្លាយ​ឈ្មោះ​តារាខ្មែរ​ ចេញទៅ​សម្ដែង​នៅ​កាណាដា​ គេចវេស​មិនព្រម​ត្រឡប់​មកវិញ

ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ គេសង្កេតឃើញថា មានតារាចម្រៀងប្រុស-ស្រីរប ស់ប្រទេសកម្ពុជាភាគច្រើន បានសម្រុកចេញ ទៅរកប្រាក់ តាមរយៈការច្រៀង និង សម្តែងនៅក្រៅប្រទេសផ្សេងៗគា្ន តបតាមការអញ្ជើញ និង ធានាពីសំណាក់ប្រធាន សមាគន៍ខ្មែរ ដែលមានទីតាំង នៅទីនោះ ហើយក៏បានឆ្លៀតពេល ដើរលេងកំសាន្ត និងស្វែងរកចំណូលផ្ទាល់ខ្លួនផងដែរ។

ស្របពេលដែលទីផ្សារសិល្បៈ របស់ខ្មែរបច្ចុប្បន្ន កំពុងតែមានស្ទុះកើតឡើង និង មានការគាំទ្រនេះដែរ ក៏មានតារាចម្រៀងសម្តែង ប្រុស-ស្រី របស់ខ្មែរ មួយចំនួន ត្រូវបានប្រធានសមាគន៍ខ្មែរ ក្រៅប្រទេសធានាយក ចេញទៅសម្តែង និង ច្រៀងនៅទីនោះ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរ នៅក្រៅប្រទេស។ ប៉ុន្តែទន្ទឹមនឹងការធានា ចេញទៅនេះដែរ ក៏មានតារាមួយចំនួន គោរពទៅតាមគោលការ របស់សមាគមន៍ តែខ្លះទៀត ក៏បានបំពានមិនគោរពលើច្បាប់ កិច្ចសន្យា នៅពេលបានចេញទៅហើយ បែជាគេចវេសមិនត្រឡប់ មកស្រុកខ្មែរវិញ តាមការកំណត់នោះឡើយ ។

ប្រធានសមាគមន៍ខ្មែរ នៅកាណាដា លោក ឃុន ដេវិត ធ្លាប់បានធានាតារាចម្រៀង សម្តែងរបស់ខ្មែរ ចេញទៅសម្ដែងនៅទីនោះ បានប្រាប់ គេហទំព័រ LookingTODAY ឱ្យដឹងថា សម្រាប់តារាចម្រៀង ដែលសមាគមន៍ របស់លោកធានាចេញ ទៅសម្តែងនៅលើទឹកដី ប្រទេសកាណាដា មាន៧០ភាគរយ បានគោរពតាម គោលការណ៍ និង វិលត្រឡប់ម កប្រទេសកំណើតវិញ តាមការកំណត់ ។ ប៉ុន្តែក្នុងនោះ ក៏មានតារាចម្រៀងខ្លះ បានបំពានគេចខ្លួន មិនព្រមត្រឡប់មកខ្មែរវិញទេ គឺបានពូនសំងំ រស់នៅទីនោះតែម្តង។

ប្រធានសមាគមន៍រូបនេះ បានបញ្ជាក់ថា រឿងខាងលើនេះ បានក្លាយជាបញ្ហា សមាគមន៍ របស់លោកពិបាក ក្នុងការធានាតារាខ្មែរឯទៀត ដើម្បីយកទៅច្រៀង សម្តែងនៅទីនោះ ឱ្យបងប្អូនអាណិកជនខ្មែរ បានរាំលេងកំសាន្ត។ ជាមួយគ្នានេះ លោក ឃុន ដេវិត ក៏បានបង្ហាញប្រាប់ពី ឈ្មោះ របស់តារាចម្រៀង- សម្តែងខ្មែរ ដែលបានចេញទៅហើយ តែមិនត្រឡប់មកខ្មែរវិញ តាមការកំណត់រួមមាន នូ វ៉ាន់ឌី, ង៉ែត ម៉ារាឌី, អ៊ឹង ស្រីពេជ្រ, ម៉ាយ៉ាដា, អ៊ឹម លីដាលី, ពេជ្រ ចរណៃ, វង្ស ម៉ាលីន និង កញ្ញា លីន ធីតា ជាដើម។

លោក ឃុន ដេវិត បានបន្ថែមថា មូលហេតុនេះហើយ ទើបស្ថានទូតកាណាដា នៅក្រុងបាងកក បិទមិនអនុញ្ញាតឱ្យសិល្បករខ្មែរ ចេញទៅសម្តែង នៅទីនោះ។ ម្យ៉ាងទៀតបានយកឡេះថា តារាចេញទៅហើយ តែមិនត្រឡប់មកវិញ។ មួយវិញទៀត ដោយសារតារាខ្មែរមួយចំនួន បានប្តឹងប្រធាន សមាគមន៍ខ្មែរនៅកាណាដា ទៅស្ថានទូតនៅទីក្រុងបាងកក ប្រទេសថៃ ថា សមាគមន៍របស់លោក ឱ្យតារាហូបមិនគ្រប់គ្រាន់ និងដក់ហូត លិខិតឆ្លងដែន ជាដើម

ត្រង់ចំណុចនេះ ត្រូវបានប្រធានសមាគមន៍ លោក ឃុន ដេវិត បញ្ជាក់ថា អ្វីដែលបានលើកឡើងខាងលើថា សមាគមន៍របស់លោក ឱ្យតារាហូប មិនគ្រប់គ្រាន់ និងដកហូតលិខិតឆ្លងដែន គឺជាការបង្ខូច ដើម្បីកុំឱ្យតារាចម្រៀង -សម្តែង ក្រោយៗទៀត បានមកសម្តែងនៅកាណាដា៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh