CamNews

ព័ត៌មានអន្តរជាតិ 

២នាក់រងរបួស នៅក្នុងការបាញ់ ប្រហារក្នុង វិទ្យាល័យ រដ្ឋកាលីហ្វ័រញ៉ា

ប៉េកាំង៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី១១ ខែមករា
ឆ្នាំ២០១៣ ថា ការបាញ់ប្រហារ គ្នាបានកើតមានឡើង នៅវិទ្យាល័យមួយកន្លែង នៅក្នុងស្រុក
ខើន រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិក។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា មនុស្ស
២នាក់ ត្រូវបាន គេបាញ់ ហើយជនដែលបាន បើកការបាញ់នោះ ត្រូវបានចាប់ខ្លួនផងដែរ។

អ្នកចែកសំបុត្រម្នាក់របស់ប៉ូលីសនៅក្នុងស្រុកខឿន បានបញ្ជាក់ពីការបាញ់ប្រហារគ្នានៅវិទ្យាល័យ
ថាសយូញៀន ប៉ុន្តែបានបដិសេធ ក្នុងការផ្តល់ នូវព័ត៌មានលម្អិតដទៃទៀត។ ប្រធានខាងពន្លត់អគ្គី
ភ័យក្នុងស្រុក បាននិយាយថា មនុស្ស២នាក់ បានរងរបួស នៅក្នុងនោះ១នាក់ ត្រូវបានដឹកជញ្ជូន
តាមយន្តហោះ ទៅកាន់មន្ទីរ ពេទ្យនៅជិតសម្រាប់ធ្វើការព្យាបាល។ ហើយម្នាក់ទៀត ត្រូវបានបដិ
សេធក្នុងការព្យាបាល។ ការបាញ់ប្រហារគ្នា បានកើតមានឡើងបន្ទាប់ពី ការបាញ់ទាំងកម្រោលមួយ
នៅក្នុងខែធ្នូនៅក្នុង សាលាបឋមសិក្សានៅក្នុងរដ្ឋខន់ ណេចធីខាន់ ដែលខ្មាន់កាំភ្លើងម្នាក់ បានបាញ់
សម្លាប់ក្មេង២០នាក់ ហើយនិងគ្រូបង្រៀន៦នាក់។

នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អនុប្រធានប៉ូលីស បានចូលទៅក្នុងបន្ទប់ថ្នាក់មួយទៅបន្ទប់ថ្នាក់រៀន មួយ
ទៀតដើម្បី ធានាឲ្យមានសុវត្ថិភាពនៅក្នុងទីក្រុង ថាស់ ដែលមានចំងាយប្រហែល ១៤០ គីឡូម៉ែត
ទិសពាយព្យនៃរដ្ឋ ឡូស អេនជេឡេស។ សិស្សសាលាជាច្រើន ត្រូវបានជន្លៀសក្រោយពី ការប្រហារ
គ្នានេះ ដែលបានកើតមានឡើង នៅប្រហែលម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។ ការ
យល់ដឹងនៃជនសង្ស័យ គឺឋិតនៅក្នុងការ ស៊ើបអង្កេតនៅឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ