CamNews

ម៉ូតូ 

ម៉ូតូ Ducati 899 ចេញស៊េរីថ្មី ២០១៤ បំពាក់បំពង់ ផ្សែងស៊ីមាំងនៅក្រោមម៉ាស៊ីន

ម៉ូតូ Ducati 899 ចេញស៊េរីថ្មី ជាមួយនឹងរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើល ប្លែក ស្រស់ស្អាត និង ទាក់ទាញ
បំផុត សំរាប់ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ពិតជាស័ក្តិសម និងកាន់តែពេញនិយម សំរាប់អ្នកចូលចិត្ត
ប្រើប្រាស់ម៉ូតូធំ។

ម៉ូតូ Ducati 899 ម៉ូដែលនេះ ត្រូវបានគេតុបតែង និង រចនាម៉ូដឡើង មានរាងធំមាំ ធន់ និងស្រស់
សង្ហា ជាងស៊េរីមុនៗ ដែលបានបំពាក់មក  ជាមួយនឹងកំលាំងម៉ាស៊ីន  ៨៩៩សេសេ  មានប្រព័ន្ធ
ទឹកត្រជាក់ ការពារកុំឱ្យម៉ាស៊ីនក្តៅខ្លាំង ពេលបើកបរទៅផ្លូវឆ្ងាយ។

អ្វីដែលពិសេស សំរាប់ម៉ូតូ Ducati 899 ម៉ូដែលថ្មីនេះ   យើងឃើញបំពាក់  ជាមួយនឹងបំពង់ផ្សែង
ស៊ីមាំងនៅក្រោមម៉ាស៊ីន នៅចំហៀងខាងស្តាំដ៏ទាក់ទាញ។ ជាពិសេសរូបរាងទាំងមូលរចនាម៉ូដ
ឡើង ពិតជាល្អឥតខ្ចោះ៕
សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ cycleworld


Tags: Motorcycle,  2014 Ducati 899 Panigale