CamNews

កីឡាអន្តរជាតិ 

មហច្ឆិតា Liverpool កើនឡើងទ្វេដង ស្របនឹងការចូលមកកាន់ទឹកដីថ្មី របស់ Mario Balotelli

ព័ត៌មានកីឡា៖ យោងតាមការសង្កេតឃើញមួយរយៈកន្លងមក យើងអាចដឹងថា បន្ទាប់ពីការ ដកខ្លួនចេញ របស់​​កីឡាករចង្កូមដែក Luis Suarez ក្រុម Liverpool មិនបានទទួលការគម្រាម កំហែងឡើយ សម្រាប់ការ ប្រកួត​កន្លង​​មក ដោយយើងអាចនិយាយបានថាស្មារតីក្រុមនៅតែរឹងមាំដដែល។

ផ្ទុយមកវិញសម្រាប់ការបាត់​បង់ម្ចាស់ដំណែងនេះ ក្រុមក៏អាចស្វែងរកមក​វិញបាន នូវអ្នក​គ្រប់​គ្រង​ប្រកប​​ទៅ​ដោយ​​សមត្ថភាព និងជោគ​ជ័យ នោះគឺ Mario Balotelli ដែល​មានវ័យ ២៤ ឆ្នាំ ដែលធ្លាប់​ទទួលបានការ​កោត​សរសេរ ពី Jose Mourinho កាលពួកគេជួបគ្នានៅ Inter Milan។ មុនពេលការចូលមកកាន់ទឹកដីថ្មី Balotelli ពិតជារីករាយ​នឹងកាល​កន្លងមក រយៈពេល ៣ ឆ្នាំ នៅក្នុងក្រុម Manchester City និង AC Milan មួយរដូវ​​កាល​ពេញ។​ ប៉ុន្ដែមិនជាថ្វីទេ មិនថាក្រុមចាស់ ឬថ្មី រូបគាត់ត្រូវតែ​ខិតខំប្រឹងប្រែង​បង្កើត​ពន្ទុប្រចាំក្រុម​ឲ្យល្អ ដូចគ្នា ដោយ​ឡែករឿងដែលសំខាន់នោះគឺ ការគ្រប់គ្រងមុខតំណែង​​របស់គាត់ ថាតើគាត់គួរតែធ្វើ​យ៉ាងណា​ដើម្បី​អាច​សម្របខ្លួន​​បាននិងបរិយាកាសថ្មីៗ ដែលរូបគាត់​និងត្រូវប្រឈមមុខមិន​អាចថយ​បាន។ ចំណែក Luis Suarez ​ក៏មិន​បាន​នៅ​ស្ងៀម​ដែរ ក្រៅពីការព្យាយាមបង្កើន​យុទ្ធសាស្រ្ដ​ដើម្បីក្រុម​របស់គាត់។

អាន៖ Liverpool ព្យាយាមអូសទាញ កីឡាករខ្លាកំណាច រហូតបានជោគជ័យក្នុងតម្លៃ ១៦ លានផោន

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី

 

 


Tags: Sport News Liverpool Luis Suarez Mario Balotelli