CamNews

តារា 

សាន សុម៉ាលី បង្ហាញរូបបឺតមាត់ ប្រុសស្នេហ៍ ចង់បញ្ជាក់ថា លែងឯកាទៀតហើយ..!

ភ្នំពេញ៖ កញ្ញា សាន សុម៉ាលី ថ្មីៗនេះ បានសម្ញែងរូបថតមួយ ដែលបង្ហាញពីការថើបបឺតមាត់ យ៉ាងផ្អែមល្ហែម រវាង នាងនិងប្រុសស្នេហ៍ ហើយយកមកបង្ហោះ ពេញបណ្តាញទំនាក់ទំនង សង្គម Facebook ដោយមិនខ្លាចរអា ការរិះគន់ ពីទស្សនិកជនឡើយ ។

កញ្ញា សាន សុម៉ាលី គឺជាតារាស្រីមួយដួង ដែលមានភាពក្លាហាន និងហ៊ានបញ្ចេញរូបភាព ផ្អែមល្ហែម ជាមួយប្រុស ស្នេហ៍ ខុសពីតារាដទៃ ជាក់ស្តែងថ្មីៗនេះ នាងបានសម្ញែងរូបភាព ជាមួយគូស្នេហ៍ បានថើបបឺតមាត់គ្នា នៅក្នុងក្លឹប កម្សាន្ត ពេលរាត្រីមួយកន្លែង យកមកបង្ហោះពេញ បណ្តាញ Facebook ដោយមិនខ្លាច រអាការរិះគន់ពី ទស្សនិកជនទេ ។

តារាសម្តែងសម្បូរ សាច់ដើមទ្រូង កញ្ញា សាន សុម៉ាលី គឺជាតារាមួយដួង និយមស្លៀកពាក់បញ្ចេញ ភាពសិចស៊ី សាច់ដើមទ្រូងមិនប្រពៃណីដៃ។ ពេលកន្លងមក នាងក៏ធ្លាប់សម្ងំ បង្កាត់ភ្លើងស្នេហា ជាមួយបុរសខ្លះដែរ ប៉ុន្តែនាង មិនដែលបើកចំហរ ពីចំណងស្នេហ៍ឈាន ដល់ការបឺតមាត់គ្នាបែបនេះទេ ។ ទើបតែពេលនេះ នាងបានយករូបនោះ មកបង្ហោះ ដែលជាចេតនាមួយ ចង់បង្អួតអ្នកគាំទ្រ និងទស្សនិកជនថា បេះដូងដែលធ្លាប់តែឯកា ត្រូវការអ្នកមើល ថែទាំនោះ ពេលនេះបានរកឃើញម្ចាស់គ្រងបេះដូងហើយ ដោយរូបភាពសរបញ្ជាក់ ពីចំណងស្នេហ៍របស់នាង គឺជា ការថើបគ្នា នេះឯង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh