ប្លែកៗ ៖ ជាការពិតណាស់ នាប៉ុន្មានទសវត្សចុងក្រោយនេះ បច្ចេកវិទ្យានៅលើពិភពលោក
មានការរីកចំរើនគួរអោយកត់សំគាល់ ទន្ទឹមនឹងការរីកចំរើននេះ បើយើងងាកក្រឡេកទៅមើល
វិស័យសំណង់ ក៏មានការរីកដុះដាលដូចផ្សិតជុំវិញពិភពលោក ជាពិសេសតាមទីប្រជុំជន ក៏ដូច
ជាទីក្រុងតែម្តង។
លើសពីនេះទៅទៀត បើនិយាយពីទ្រង់ទ្រាយ ក៏ដូចជារូបរាងនៃសំណង់អាគារទាំងអស់នោះគឺ
វាមានភាពប្លែក និងច្នៃប្រឌិត ដែលមានពេលខ្លះនោះ វាមើលទៅមិនដូចជាសំណង់អាគារថែម
ទៀតផង។ ដូច្នេះ សូមធ្វើការតាមដានទស្សនានូវបណ្តារូបភាព ដែលជាសំណង់អាគារប្លែកៗ
របស់ពិភពលោកបន្តិចទៅ៖
"Hotel Of Doom" ជាសណ្ឋាគារ ដែលបានឈរសំកាំងខ្លួននៅក្រុង ព្បុងយ៉ាង ប្រទេសកូរ៉េ
ខាងជើង គ្រៀងនឹងបើកដំណើរការជាផ្លូវការនាពាក់កណ្តាលឆ្នាំ ២០១៣ ស្របពេលដែលវា
មានដល់ទៅ ១០៥ ជាន់ ហើយនឹងអាចក្លាយជាសណ្ឋាគារ ដែលមានកំពស់ខ្ពស់ជាងគេលើ
លោក។
The Indira Gandhi Planetarium ៖ តិចច្រឡំថាវាសំកាំងខ្លួននៅពិភពខាងក្រៅទៅ តាម
ពិតវាកំពុងតែឈរបង្អួតរាង នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីបានបើកដំណើរការជាផ្លូវការ កាល
ពីឆ្នាំ ២០០៣ ។
National Fisheries Development Board Building ៖ ជាសំណង់អាគារដែលដើរតួយ៉ាង
សំខាន់ក្នុងកិច្ចការបុព្វហេតុជលផល ខណៈពេលដែលវាបានបើកដំណើរការតាំងពីដើមឆ្នាំនេះ
អំឡុងខែកុម្ភៈ ស្របពេលដែលវាជាទីទាក់ទាញ ដល់ភ្ញៀវទេសចរដែលមកដល់ប្រទេសឥណ្ឌា
ទាយទៅមើលថាតើ អាគារនេះ មានឈ្មោះអ្វី ? ងាយស្រួលនោះទេ គ្រាន់តែឃើញរូបរាងក៏
អាចស្មានដឹងបាត់ទៅហើយ ពោលគឺ វាមានឈ្មោះថា អាគារដំរី ស្របពេលដែលវាជាអាគារ
មួយដែលស្ថិតនៅក្នុងប្រទេសថៃ។
សំណង់អាគារ ដែលមានឈ្មោះថា Aldar ដែលមានទីតាំងនៅក្នុងក្រុង អាប៊ូដាប៊ី នាឯ សហ
ព័ន្ធអារ៉ាប់អេមេរីត ខណៈពេលដែលវាមានកំពស់ខ្ពស់សមល្មម ស្របពេលដែលមាន ២៣
ជាន់............
រង់ចាំតាមដានទស្សនានូវបណ្តារូបភាព ដែលជាសំណង់អាគារប្លែកៗ នាថ្ងៃស្អែកទាំងអស់គ្នា
ណា គិតសិនទៅមើលថាតើ វាអាចនឹងស្ថិតនៅក្នុងប្រទេសណា?? ដូច្នេះ មានតែថ្ងៃស្អែកនោះ
ទេ ដែលអាចជួយដោះស្រាយចម្ងល់មួយនេះ .........
ដោយ ៖ ពិសី
ប្រភព ៖ style