ព័ត៌មានកីឡា៖ ជំនួបគ្នារវាង ក្រុម Bayern Munich នឹង Man City កាលពីរំលងអាធ្រាត្រ ត្រូវបានបង្ហាញលទ្ធិផលជាផ្លូវការថា Man City ត្រូវចាញ់ក្រោមដៃ Bayern Munich ក្នុងពិន្ទុ ១-០។
ស្ទើមិនគួរឲ្យជឿទេរវាងក្រុមទាំង ២ ត្រូវស្ថិតក្នុងដំណាក់កាលបែបនេះ ពីព្រោះកិច្ចខិតខំប្រឹងប្រែងកុ្រមនីមួយៗមើលទៅហាក់ដូចជាមានភាពស្វិតស្វាញ ដូចជាឱកាស Bayern ត្រូវបំប៉ោងសំណាញ់ទី Man City ប៉ុន្ដែមិនបានសម្រេចទេ ផ្ទុយទៅវិញអ្វីដែលមិននឹកស្មានដល់គឺ នាទីទី ៩០ បែជាត្រូវកីឡាករ Jerome Boateng បាញ់បំប៉ោងមួយគ្រាប់ផុតរនាំងការពារ Man City ចូលក្នុងទឹកដីសំណាញទី ធ្វើឲ្យ Man City ចាញ់ពិន្ទុ ១ គ្រាប់នៅនាទីស្ទើតែផុតការប្រកួត។ ដូចនេះលទ្ធិផលបញ្ចប់ការប្រកួត Man City ត្រូវចាញ់ក្រោមដៃ Bayern ១ ពិន្ទុ នៅនាទីចុងក្រោយ។
ប្រែសម្រួល៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី