អ្នកប្រើប្រាស់ iPhone 5 ដែលបានអាប់ឌេតឡើង iOS 7 និង iPhone 5C ថ្មី (មាន Hardware ដូច
iPhone 5 ដែរ) មួយចំនួន បានរអ៊ូរទាំ ជាមួយនឹងកំហុសមួយ ដែលធ្វើឲ្យបរិមាណថ្មរបស់ស្មាតហ្វូន
ចេះតែបន្តអស់ថ្មយ៉ាងឆាប់រហ័ស បើទោះជាកំពុងតែសាកថ្ម ក៏ដោយ។
កាលពីពេលកន្លងទៅថ្មីៗនេះ មានច្រើនករណី ដែលអ្នកប្រើប្រាស់រអ៊ូរទាំនៅលើអ៊ីនធឺណេត ស្តីពី
បញ្ហាតែមួយដូចគ្នាគឺ ពាក់ព័ន្ធនឹងបញ្ហាថ្មរបស់ iPhone 5 ដែលបានឡើង iOS 7 ក៏ដូចជា iPhone
5C ថ្មីរបស់ពួកគេ។ ជាក់ស្តែង បណ្តាករណីទាំងនោះ ត្រូវបានរ៉ាយរ៉ាប់ឲ្យដឹងថា "ស្មាតហ្វូនកំពុង
តែមានថ្មស្ថិតក្នុងកំរិត ៧០% ឡើង ហើយត្រូវបានអ្នកប្រើប្រាស់ ដោតសាកថ្មនៅពេលយប់ ប៉ុន្តែ
មកដល់ពេលព្រឹក ថ្មបែរជាអស់រលីង, អត់យល់?" ។
តាម GSMArena បណ្តាករណីទាំងនេះ កើតឡើងជាមួយនឹងបណ្តា iPhone 5 ដែលបានទិញនៅ
ពេលវេលាខុសៗគ្នា និង ពីទីកន្លែងខុសគ្នាដែរ ហើយ iPhone 5C ថ្មីមួយចំនួន ពួកគេបានទិញនៅ
ថ្ងៃទើបចេញលក់។ បញ្ហាដែលជួបអាក្រក់ជាងគេបំផុត គឺករណីថ្មរបស់ iPhone 5 ចេះតែបន្តអស់
ជាលំដាប់ បើទោះបីជាស្មាតហ្វូនកំពុងតែត្រូវបានដោតសាកថ្ម ក៏ដោយ។
គេហទំព័រ GSMArena ក៏បានធ្វើពិសោធសាកល្បងជាមួយ iPhone 5 ក្នុងរយះពេលខ្លីមួយ ពេល
ដែលថ្មចាប់ផ្តើមស្រកចុះនៅសល់កំរិត ១០% ពួកគេចាប់អារម្មណ៍ឃើញថា ស្មាតហ្វូនហាក់ដូចជា
ក្តៅខ្លាំងខុសពីធម្មតា ពេលស្ទាបកាន់វា។ កត្តានេះ បង្ហាញឲ្យឃើញថា Chipset មានដំណើរការ
ច្រើនគួរសម រហូតធ្វើឲ្យអស់ថ្ម។
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- ចេញលក់ iPhone ថ្មី មនុស្សជាច្រើននាក់ បោះបង់ Samsung
- Galaxy S4, S3 និង Note2 នឹងត្រូវបាន Update ឡើង Android 4.3 នៅចុងឆ្នាំនេះ
- Apple បញ្ចេញ Version Update iOS 7.0.2 កែសម្រួលកំហុស Lock Screen
- Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបាន
បង្ហោះរួច បានហើយ (Edit Status)
- Selena Gomez ឡើងឆាកអត់ស្លៀកខោក្នុង ធ្វើឲ្យអ្នកគាំទ្រចងចាំមិនភ្លេច
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!