CamNews

កីឡាអន្តរជាតិ 

Barcelona ស៊ី PSG ២-០ ស្របពេល Bayern Munich ផ្ដួល Porto ៦-១

ព័ត៌មានកីឡា៖ Barcelona បានផ្ដួល Paris St-Germain ដែលជាក្រុមជើងខ្លាំងក្នុងទឹកដីបារាំង ដួលស្អាត​ក្នុងទឹកដីរបស់ខ្លួនត្រឹមពិន្ទុ ២-០ ក្រោមបច្ចេកទេសនៃការរកគ្រាប់បាល់របស់ កីឡាករ Neymar ក្នុងជំនួប​ប្រកួតពានរង្វាន់រដូវកាល Champions League ។​

Paris St-Germain ធ្លាប់ត្រូវបាន Barcelona បំបាក់ម្ដងរួចទៅហើយ កាលពីប្រកួតក្នុងទឹកដីរបស់ខ្លួន​ត្រឹម​ពិន្ទុ ៣-១ ខណៈពេលនេាះ កីឡាករ Neymar រកគ្រាប់បាល់ ១ គ្រាប់នៅនាទីទី ១៨​ និង បន្ទាប់មកដោយកីឡាករ Suárez រកបានដល់ទៅ ២ គ្រាប់ គឺនៅនាទីទី ៦៧ និង ៧៩ ហើយរហូតមកទល់ពេលនេះ ក្រុម​បានប្ដូរទឹកដីហើយ នៅតែមិនអាច យកឈ្នះ Barcelona ដែល ។ គួបន្ថែមផងដែរថា វគ្គប្រកួតសប្ដាហ៍ទី ១៦ នៃ​រដូវកាលនេះ​ដដែល Paris St-Germain បានផ្ដួលក្រុមខ្លាំង នៅអង់គ្លេស គឺតោខៀវរបស់ លោក Jose Mourinho ធ្វើឲ្យ Chelsea បាត់បង់ឱកាសតាំងតែពេលនោះមកម្ល៉េះ។ 

ទន្ទឹមគ្នានឹងការផ្ដួលក្រុមភ្ញៀវនេះ Bayern Munich ក៏មិនបានប្រណីជើងដល់ក្រុម Porto របស់ប្រទេស​ព័រទុយហ្គាលផងដែរ ដោយសងសិកក្រុមនេះ រហូតសម្រេចលទ្ធផល ពិន្ទុគឺ ៦-១ ។ Bayern Munich កាលពីប្រកួតជើងទី ១ ក្នុងទឹកដីខាងក្រៅត្រូវ Porto ផ្ដួលយ៉ាងអាម៉ាសមុខ ត្រឹមពិន្ទុ ៣-១ ប៉ុន្ដែជាការវិល​ត្រលប់មកកាន់ទឹកដីរបស់ខ្លួនវិញ Bayern Munich វាយបកសងសិកវិញស៊ីរហូតដល់ទៅ ៦-១ កាន់តែ​អាម៉ាសទ្វេរដង ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News barcelona Paris St-Germain