អត្ថបទរូបភាព ៖ ជាការពិត កាលពីពេលកន្លង ប្រិយមិត្ត មិត្តអ្នកអានធ្លាប់បានទស្សនារួច
មកហើយស្តីពី ព័ត៌មានមួយចំនួនទាក់ទិននឹង អត្ថបទរូបភាព ដូច្នេះ ឆ្លៀតក្នុងឧកាសនេះ
ជាថ្មីម្តងទៀត គេហទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន ក៏ដូច
ជាប្រិយមិត្ត មិត្តអ្នកអាន ងាកក្រឡេកមកមើល នូវព័ត៌មានរូបភាព ស្តីពី កំពូលក្រុម
មនុស្ស ធ្វើការវះកាត់កែសម្ភស្សប្លែកៗ បែបឆ្គួតៗ អោយដូចទៅនឹងនិមិត្តរូបរបស់ខ្លួន ។
ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបណ្តារូបភាពមួយចំនួន ដែលមានជាបន្តបន្ទាប់នៅ
ខាងក្រោមនេះបន្តិចទៅ ៖
លោកស្រី Nileen Namita វ័យ ៤៩ មកពីប្រទេសអង់គ្លេសធ្វើការវះកាត់ដល់ទៅ ៥១ ដង
ដើម្បីអោយដូចម្ចាស់ក្សត្រីអេហ្ស៊ីប Nefertiti ។
លោកយាយ Annette Edwards វ័យ ៥៧ ឆ្នាំ ចំណាយលុយដល់ទៅ ១៦,០០០ ដុល្លារ
ដើម្បីធ្វើការវះកាត់អោយដូច Jessica Rabbit ។
ស្រ្តីជាភរិយា ជនជាតិចិន ទៅធ្វើការវះកាត់សម្ភស្យ ដើម្បីអោយដូចទៅនឹង អតីតភរិយា
ស្វាមីរបស់ខ្លួន។
ស្រ្តីជាម្តាយមួយរូប ទៅធ្វើការវះកាត់អោយដូចទៅនឹង នាង អេចូលីណា ជូលី ។
បងប្អូនភ្លោះស្រី ចំណាយលុយដល់ទៅ ៦០,០០០ ផោន ដើម្បីធ្វើការវះកាត់កែសម្ភស្ស
អោយដូចគ្នា ស្ទើរតែ ១០០ ភាគរយ តែម្តង៕
ដោយ ៖ ពិសី