ថ្ងៃមួយពេលអ្នកទោសម្នាក់ត្រូវផុតកំណត់ ដែលត្រូវបានចាកចេញពីគុក បន្ទាប៉ពីត្រូវជាប់
គុកពីបទចារកម្ម២ឆ្នាំរួចមក។ ឆ្មាំគុក ២-៣នាក់បានទៅធ្វើការដោះលែង អ្នកទោសនោះ
អោយមានសសេរីភាពឡើងវិញ។
ឆ្មាំគុក៖ សប្បាយចិត្តទេ ដល់ថ្ងៃដែលត្រូវចេញពីគុកបែបនេះ ?
អ្នកទោស៖ អត់ទេ! លោកនាយ...ខ្ញុំចង់នៅបន្តទៀត
ឆ្មាំគុក៖ ស្អី! អ្នកឯងឆ្កួតទេដឹង ហេតុអ្វីចង់នៅក្នុងគុក?
អ្នកទោស៖ ខ្ញុំចង់នៅក្នុងគុកបន្ត..នៅទីនេះមានអាហារស៊ី មានការងារធ្វើស្រាប់ៗ ចេញ
ទៅមិនដឹងរកស៊ីអ្វីទេ!
ឆ្មាំគុក៖ អ្នកឯងពិតជាឆ្កួតមែនទែនហើយ។
អ្នកទោស៖ ពិតជាត្រូវហើយ...តើខ្ញុំវាយនរណាទៅទើបបាននៅក្នុងគុកបន្តទៀត ?
និយាយចប់ ឆ្មាំគុកបានរត់ប្រសាចគ្នា ដោយសារអ្នកទោសរូបនេះ ដេញវាយតប់..!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke