ភ្នំពេញ៖ ឆ្លងកាត់ការជម្រុះ អស់ជាច្រើនសប្តាហ៍មកនេះ ក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia បានរកឃើញ បេក្ខភាពចំនួន៤រូប ជាកូនក្រុមរបស់គ្រូបង្វឹក (Coach) នីមួយៗ ដែលមានសមត្ថភាពខ្ពស់ ជាងគេ និងមានសំឡេងផ្អែម ពីរោះនោះ បានឈានចូលមក ដល់វគ្គផ្តាច់ព្រ័ត្រហើយ នៅថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ ។
ទោះជាយ៉ាងណា បេក្ខភាពទំាង៤រូបនោះ ត្រៀមខ្លួនប្រកួតប្រជែងដណ្ដើមពាន រង្វាន់ The Voice Cambodia មានដូចជា បេក្ខជន ប៊ុត សីហា ជាកូនក្រុម របស់លោក ឆន សុវណ្ណារាជ , បេក្ខជន ឃុន វុត្ថា ជាកូនក្រុមរបស់ កញ្ញា ឱក សុគន្ធកញ្ញា , បេក្ខជន សយ រតនៈ ជាក្រុមរបស់កញ្ញា ពេជ្រ សោភា និងបេក្ខនារី ចំរើន សុភ័ក្រ ដែលជាកូនក្រុមរបស់ លោក ណុប បាយ៉ារិទ្ធ ។
ប្រសិនបើលោក អ្នកពេញចិត្តគាំទ្រ បេក្ខជនមួយរូបណា ដើម្បីឲ្យទទួលបានជ័យលាភី ក្នុងរដូវកាលទី១នេះ ពីកម្មវិធីប្រទ្បង ចម្រៀងលំដាប់ថ្នាក់ ពិភពលោក The Voice Cambodia នេះ សូមផ្ញើសារលេខសម្គាល់ របស់ បេក្ខជននោះ ឬទូរស័ព្ទទៅលេខ ២០១៤ ។
សូមបញ្ជាក់ថា លេខសម្គាល់ខ្លួន របស់បេក្ខភាពនីមួយៗ រួមមាន៖ បេក្ខជន ឃុន វុត្ថា ផ្ញើសារលេខ១ ទៅកាន់លេខ ២០១៤ ,បេក្ខជន ប៊ុត សីហា ផ្ញើសារលេខ ២ ទៅកាន់លេខ ២០១៤ , បេក្ខនារី ចំរើន សុភ័ក្រ្ត ផ្ញើសារលេខ៣ ទៅកាន់លេខ ២០១៤ និងបេក្ខជន សយ រតនៈ ផ្ញើសារលេខ៤ ទៅកាន់លេខ ២០១៤ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល