ព័ត៌មានរូបភាព ៖ ជាថ្មីម្តងទៀត ពិតជាស្រឡាំងកាំង ចម្លែកចិត្ត ខណៈទំព័រសារព័ត៌មាន
កំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន ងាកក្រឡេកមកមើលនូវព័ត៌មានរូបភាពស្តី
ពី ឧបទ្ទេវហេតុនៃការស្លាប់ចម្លែកៗបំផុត លើលោក មិនដែលធ្លាប់មានពីមុនមក។ជ្រាប
កាន់តែច្បាស់ តាមដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់ នៅខាងក្រោមនេះ
ទាំងអស់គ្នាណា ៖
លោកស្រី Fagilyu Mukhametzyanov វ័យ ៤៩ ឆ្នាំ មកពីប្រទេសរុស្ស៊ី បង្កជាភាពភ្ញាក់
ផ្អើល ខណៈងើបចេញ ពីក្តារមឈូសរបស់ខ្លួន បន្ទាប់ពីមានការវិភាគច្រឡំពីសំណាក់
ក្រុមវេជ្ជបណ្ឌិត ថាគាត់បានស្លាប់ដោយសារជម្ងឺគាំងបេះដូង ។ មកទល់នឹងពេលនេះ
ស្វាមីរបស់លោកស្រី បានដាក់ពាក្យប្តឹងមន្ទីរពេទ្យមួយនោះហើយ។
កូនក្រមុំម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត នៅក្នុងទន្លេ Ouareau River ក្នុងក្រុង Mo-
ntreal ប្រទេសកាណាដា ខណៈធ្លាក់ចុះពីកំពស់ ១៥ ម៉ែត្រ អំឡុងពេលនៃការថតរូប
អាពាហ៍ពិពាហ៍។
យុវវ័យម្នាក់ វ័យ ១៨ ឆ្នាំ មកពីប្រទេសបូលីវី បានធ្វើអត្តឃាត ដោយលោតចូលទឹកទន្លេ
ដែលពោរពេញទៅដោយត្រីស៊ីសាច់ជាអាហារ (Piranhas) ។
លោកយាយ វ័យ ៨៨ ឆ្នាំ ឈ្មោះ Ilda Vitor Maciel មកពីទីក្រុង Rio de Janeiro ប្រទេស
ប្រេស៊ីលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីក្រុមវេជ្ជបណ្ឌិត ច្រឡំចាក់ទឹកស៊ុបចូលទៅក្នុង
ដៃរបស់គាត់ ខណៈករណីនេះ កំពុងស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត។
លោក Brian J. Parry បានបាញ់សម្លាប់ខ្លួនឯងដោយអចេតនា បន្ទាប់ពីបានភ្លាត់ស្នៀត
បាញ់ចំក្បាលរបស់ខ្លួនឯង អំឡុងពេលនៃការហ្វឹកហ្វើនហាត់បាញ់កាំភ្លើង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ odd