ព័ត៌មានកីឡា៖ ការជួបគ្នារវាង Chelsea និង Crystal Palace បង្ហាញពីលទ្ធិផលជាក់ស្ដែង ដោយជោគជ័យត្រូវធ្លាក់ទៅលើ Chelsea ក្នុងពិន្ទុ ២-១ ។
គ្រប់យ៉ាងពិតជាដូចការស្មានរបស់ លោក Jose Mourinho ខណៈក្រុមរបស់គាត់ទើបតែចាប់ផ្ដើមការប្រកួត ។ លទ្ធិផលជោគជ័យនេះ Jose Mourinho មានសេចក្ដីសោមនស្សជាខ្លាំង និង ការថ្លែងអំណរគុណចំពោះកីឡាករ Oscar និង Cesc Fabregas ដោយបានបំបាក់មុខ Crystal Palace នៅពហុកីឡរដ្ឋាន Selhurst Park ។
វត្ដមានជោគជ័យ Chelsea ជាមួយ Crystal Palace នៅពេលនេះ មិនបានចូលរួមពីកីឡាករ Diego Costa ទេ ស្របពេលជម្ងឺចាស់រើឡើង ហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោត មានការអះអាងយ៉ាង សង្ឃឹមពី កាពីទែនក្រុម គឺ John Terry លើកឡើងបន្ដទៅសំណួរថា មិនមានវត្ដមាន Diego Costa ក្រុមក៏អាចជោគជ័យបានដែរ។
សម្រាប់ការប្រកួតបន្ទាប់ Mourinho កាន់តែមានទំនុកចិត្ដជាខ្លាំង ដោយចក្ខុវិស័យបានឆ្ពោះទៅដល់ទីមួយដែលក្រុមដ៏ទៃមិនអាចទៅបាន ជាពិសេស ប្រវត្ដិដូចកាលដែលក្រុមឈានជើងចូលទឹកដីអង់គ្លេសដំបូងកាលពី ១០ ឆ្នាំមុន ។ បន្ថែមពីលើនេះទៀត គាត់បាននិយាយថា ក្រុមរបស់គាត់មិនត្រឹមតែធ្វើល្អក្នុងពេលថ្មីៗនេះទេ តាំងតែពីយូណាស់មកហើយ ហើយក្ដីរំពឹងទុកការប្រកួតបន្ដទៀតនេះ គឺកាន់តែប្រសើ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី