ព័ត៌មានកីឡា៖ ក្រុមម្ចាស់ផ្ទះ Barcelona បានបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវ Villarreal បានយ៉ាង ល្អ ប្រសើរ សម្រាប់ការប្រកួត ឡិចរបស់ប្រទេសអេស្ប៉ាញ រហូតដល់បញ្ចប់ការប្រកួត ក្រុមអាចទទួលជ័យជំនះ ក្នុងពិន្ទុ ៣ ទល់នឹង ២ ។
ព្រឹត្ដិការណ៍ប្រកួត ពានរង្វាន់ La Liga កាលពីព្រឹកមិញ រវាងក្រុម Barcelona នឹង Villarreal បានធ្វើឲ្យមានការ ចាប់អារម្មណ៍ជាខ្លាំង ខណៈដែលការប្រកួត របស់ក្រុមខ្លាំងមា្ចស់ផ្ទះ ត្រូវបាន ក្រុមភ្ញៀវ សង្កត់បាន ១ គ្រាប់ដំបូងក្នុងនាទីទី ៣០ ដោយកីឡាករ Denis Cheryshev ក្រោយមកទៀត ក្រុមម្ចាស់ផ្ទះក៏បានសងសិក ១ គ្រាប់វិញនៅនាទីទី ៤៥ ដោយកីឡាករ Neymar រហូតចប់តង់ទី ១ ក្រុមទាំង ពី ទទួលបានពិន្ទុ ១ ស្មើ។
បើកឆាកតង់ថ្មី ភ្លាមៗនោះ ក្រុមម្ចាស់ផ្ទះនៅតែ ឲ្យក្រុមភ្ញៀវរកគ្រាប់បាល់បាននាំមុខដដែល ដោយកីឡាករ Luciano Vietto ជាអ្នកស៊ុតបញ្ចូលទី នៅនាទីទី ៥១ ធ្វើឲ្យម្ចាស់ផ្ទះ ស្ពឹកមុខជាខ្លាំង ក៏កើតមានការសងសិក ១ គ្រាប់វិញភ្លាមៗ ដោយកីឡាករ Alcántara do Nascimento នៅនាទីទី ៥៣ ។ មិនមានការគ្រប់គ្រាន់ ម្ចាស់ផ្ទះបានបន្ថែម ១ គ្រាប់ទៀតជាគ្រាប់ចុងក្រោយ ដោយកីឡាកល្បី Messi រហូតចប់ការប្រកួត ក្រុម ម្ចាស់ផ្ទះនៅតែ មានប្រៀបលើ ដៃគូរដោយពិន្ទុ ៣ ទល់នឹង ២ ។
Barcelona ទទួលបានជោគជ័យ ខណៈពេលនេះ ក្រុមនៅតែរក្សាតំណែង ជាម្ចាស់លេខរៀង ទី ២ ដដែល បន្ទាប់ពី Real Madrid ដែលកំពុងឈរលើ លេខរៀងលំដាប់កំពូល ដែលមានពិន្ទុ ដល់ទៅ ៥១ ពិន្ទុ ក្នុងដៃ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី & Mirror