CamNews

កំសាន្ត 

សុខ សេរីវឌ្ឍនា យកអំណោយ ចែកជូនកុមារកំព្រា មុនចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ពិធីករប្រចាំស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ រាងខ្ពស់ស្រឡះ លោក សុខ សេរីវឌ្ឍនា កាលពីពេលថ្មីៗនេះ លោកបានពាំនាំ អំណោយមួយចំនួន យកទៅចែកជូនដល់ កុមារកំព្រា មុនឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈាន មកដល់ក្នុងពេលឆាប់ខាងមុខនេះ ។

លោក សុខ សេរីវឌ្ឍនា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ កន្លងទៅនេះ លោកបានពាំនាំយក អំណោយមួយចំនួន ទៅចែកជូនដល់កុមារ នៅអង្គការអភិវឌ្ឍន៍ ការអប់រំ សហគមន៍ CEDO មានទីតាំងស្ថិតនៅ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ជិតតំបន់ភ្នំបាសិត ។

តាមរយៈការនាំយកនំកញ្ចប់ និងសម្ភារៈមួយចំនួនទៀត ទៅចែកជូនក្មេងៗ នៅអង្គការនោះ លោក វឌ្ឍនា និងអ្នក សិល្បៈរួមដំណើរមួយចំនួន ក៏បានបង្កើតកម្មវិធី លេងល្បែងកម្សាន្ត ប្រពៃណីខ្មែរ ជាមួយប្អូនៗកុមារ ដើម្បីធ្វើឲ្យក្មេង ៗ រស់នៅក្នុងអង្គការនោះ មានភាពសប្បាយរីករាយ និងផ្ដល់នូវការស្រឡាញ់យ៉ាងកក់ក្តៅ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh