CamNews

កំសាន្ត 

ជិន ស្រីនុត ជះលុយរាប់ពាន់ដុល្លារ ធ្វើខួបកំណើត

ភ្នំពេញ៖ តារាចម្រៀងស្រី របស់ផលិតកម្ម អ៊ឹម(M) កញ្ញា ជិន ស្រីនុត ក្នុងរយៈពេលជិតពីរឆ្នាំចុង ក្រោយនេះ គេ សង្កេតឃើញថា នាងហាក់មាន សន្ទុះរីកចម្រើនខ្លាំង គួរសមទាំងអាជីពសិល្បៈ ក៏ដូចជាកម្រិត នៃជីវភាពជីវិត រស់នៅប្រចាំថ្ងៃ ប្រកបដោយភាពហ៊ឺហារ ជាមួយសម្ភារៈនិយម ទាន់សម័យជាដើម។

ស្របពេលជាមួយ នឹងការរីកចម្រើន ជោគជ័យលើអាជីពសព្វថ្ងៃនេះដែរ កាលពីយប់ថ្ងៃទី០២ ខែ ឧសភា ឆ្នាំ ២០១៥ ម្សិលមិញនេះ តារាចម្រៀងតូចច្រឡឹង កញ្ញា ជិន ស្រីនុត បានជះលុយរាប់ពាន់ដុល្លារ រៀបចំពិធីជប់លៀង ខួបកំណើតផ្ទាល់ខ្លួនមួយ ដោយបានអញ្ជើញភ្ញៀវ សុទ្ធសឹងតែអ្នកសិល្បៈ មកចូលរួមកម្ម វិធីនេះមុនពេលនាង ធ្វើដំណើរចេញទៅដើរកំសាន្ត លំហែរអារម្មណ៍ នៅអាមេរិក នាពេលឆាប់ៗខាងមុខ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទកញ្ញា ជិន ស្រីនុត បាននិយាយថា ពិធីខួបកំណើត ដែលនាងបានរៀបចំ ធ្វើឡើងនៅភោជនីយដ្ឋាន ប្រ៊េនឌី កាលពីយប់មិញ គឺបានអញ្ជើញ ភ្ញៀវចូលរួមមានប្រមាណជាង ១០ តុ ក្នុងនោះ ភ្ញៀវដែលនាង បានយកសំបុត្រ ទៅអញ្ជើញ ភាគច្រើនសុទ្ធសឹងតែ អ្នកសិល្បៈរួមអាជីពដូចគ្នា។

តារាចម្រៀងសាច់ស ដូចបណ្តូលចេក ជិន ស្រីនុត បានបញ្ជាក់ថា កន្លងមកនាងពុំដែល បានរៀបចំ ធ្វើពិធីខួបកំណើត លក្ខណៈអ៊ូរអរបែបនេះទេ តែទើបពេលនេះ បានសម្រេចចិត្ត រៀបចំហៅភ្ញៀវជាង១០ តុ គឺគោលបំណងសំខាន់ចង់ ជួបជុំបង្កើន ភាពស្និទ្ធស្នាល ជាមួយមិត្តិភក្តិ អ្នកសិល្បៈ ក៏ដូចជាមិត្តភក្តិធ្លាប់ស្គាល់គ្នា ពីមុនៗមកនោះ។

ដោយឡែក បើតាមប្រភពពីអ្នកសិល្បៈ ដែលបានទៅចូលរួម ក្នុងកម្មវិធីខួបកំណើត របស់តារាចម្រៀង ជិន ស្រីនុត កាលពីយប់មិញ បាននិយាយឲ្យដឹងថា ក្នុងពិធីខួបកំណើត របស់តារាចម្រៀ ងស្រីរូបនេះ យប់មិញ អ្នកដែលអញ្ជើញ ទៅចូលរួមអបអរ ភាគច្រើនជាអ្នកសិល្បៈ តែក្នុងនោះ ភ្ញៀវដែលនាងបានហៅ ក៏បាត់ច្រើនដែរ មូលហេតុដោយសារ មេឃភ្លៀងទើប អ្នកខ្លះ មិនបានមកចូលរួម។

ជាការកត់សម្គាល់ សម្រាប់ការចំណាយលុយ រាប់ពាន់ដុល្លារ ដើម្បីរៀបចំពិធីជប់លៀង ខួបកំណើត ពីសំណាក់អ្នកសិល្បៈ គឺវាក្លាយទៅជារឿងធម្មតាទៅហើយ ស្របពេលបច្ចុប្បន្ននេះគេ តែងសង្កេតឃើញ មានតារាប្រុស-ស្រីរបស់ខ្មែរមួយចំនួន បានយកពិធីមួយនេះ ធ្វើជាគោលដៅ សំខាន់សំរាប់ការ ជួបជុំមិត្តភក្តិទាំងអ្នក នៅក្នុងរង្វង់សិល្បៈ និងមជ្ឈដ្ឋានអ្នកក្រៅសិល្បៈ ដោយពួកគេគិតថា ការរៀបចំពិធីបែបនេះ វាជាផ្នែក មួយក្នុងការទាក់ទាញ ការចាប់អារម្មណ៍ សំណាក់មហាជនអ្នកគាំទ្រ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh