CamNews

កំសាន្ត 

កាកា ៖ ខ្ញុំ​មិនទាន់​ចង់​ មាន​ស្នេហា​ទេ

ភ្នំពេញ៖ ក្រោយពីជោគជ័យ ក្នុងអាជីពជាតារាសិល្បៈ ក្នុងរយៈពេលជាងមួយឆ្នាំ ចុងក្រោយនេះ តារាចម្រៀង និង សម្តែងស្រីវ័យក្មេងដែលធ្លាប់បានគ្រងដំណែង ជាតួឯកក្នុង ខ្សែភាពយន្ត ភា គខ្មែររឿងកូនអត់ខាន់ ស្លាកញ្ញា ព្រឿង ពេជ្រច័ន្ទម៉ូនីកា ហៅ កាកា ត្រូវបានមហាជទូទៅ មើល ឃើញថានាក្នុងអំឡុង ពេលដំណើរគ្នានេះនាង គឺតែងតែជួបប្រទះនូវ ព័ត៌មានអាស្រូវស្នេហាឯក ជនខាងក្រៅជាបន្តបន្ទាប់។

មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗកន្លងមកនេះក៏មានព័ត៌មានធ្លាយចេញមកថានាងបាន បង្ហាញ ពី ភាពស្និតស្នាលជាមួយបុរសវ័យក្មេងម្នាក់ដែលមានអាយុប្រហែល នឹងនាង។ ទន្ទឹម នឹងនេះ គេក៏ឧស្សាបានឃើញតារាស្រីវ័យក្មេងម្នាក់នេះឧស្សាបណ្តើរបុរសវ័យក្មេងសក់បាស់ឬក ពាក ជាកូនអ្នកធំមានអំណាចចូលទៅផ្សាទំនើបទិញសំភារៈប្រើប្រាស់ជាញឹកញាប់ទៀតផង។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយកាលនោះពុំមានប្រភពណាមួយបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយទេថា តើអ្នកទាំងពីរនេះត្រូវជាអ្វីនឹងគ្នានោះឡើយ គឺគ្រាន់តែដាក់សង្ស័យទៅ លើការផ្តើម សម្ព័ន្ធ ភាពស្នេហារវាងអ្នកទាំងពីរតែប៉ុណ្ណោះ។

ស្របពេលដែលដំណឹងនេះមិនទាន់ទាំងរសាត់ឃ្លាតឆ្ងាយផងពេលនេះក៏ស្រាប់តែមានប្រភពបង្ហើបឱ្យដឹងស្រដៀងគ្នានេះថា ក្នុងពេលថ្មីៗនេះតារាចម្រៀង និង សម្តែងវ័យក្មេងសាច់ សខ្ចី ល្បីឈ្មោះ តាមរយៈសម្តែងជាតួឯកក្នុងរឿងកូនអត់ខាន់ស្លាកញ្ញា កាកា កំពុងតែមានបុរ សអា ណិកជនខ្មែរនៅអាមេរិកតាមទាក់ទងចង់បានការស្រលាញ់។ក្នុងនោះបុរសអាណិកជនខាងលើ ក៏មានបំណងចង់ចូលស្តីដណ្តឹងរៀបការជាតារាស្រី កាកា តាមផ្លូវច្បាប់ដល់ ចាស់ទុំនាង ទៀតផង ។

ឆ្លើយឆ្លងជាមួយគេហទំព័រLooking TODAY តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ នេះតារាចម្រៀងរបស់ផលិតកម្មដាយម៉ិនកញ្ញា កាកា បាននិយាយប្រាប់ឱ្យដឹងថា សព្វថ្ងៃចំ ពោះអ្នកតាមស្រលាញ់គឺមានច្រើនទាំងក្នុងនិងក្រៅស្រុក ប៉ុន្តែខ្ញុំមិនដែលយកពេល ទៅរញ៉េរ ញ៉ែ ឬ រវីរវល់ជាមួយនោះឡើយព្រោះអីត្រូវយកពេលវេលាទាំងនេះជួយធ្វើកិច្ចការងារប៉ា និង ម៉ាក់ព្រមទាំងសិល្បៈវិញល្អជាង។ ម្យ៉ាងទៀតរាល់ថ្ងៃខ្ញុំមិនដែលដើរចេញផ្ទះផងគឺនៅជួយមើលការងារខុសត្រូវលក់ដូររបស់ម្តាយហើយទាល់តែមានខនសឺតទើបចេញទៅច្រៀង រួចត្រ ឡ ប់មកផ្ទះវិញតាមធម្មតា។

កញ្ញា កាកា បាននិយាយបន្តថា ចាស បង !ពិតជាមានមែនអាណិជនខ្មៅនៅអាមេរិកដែល តា មស្រលាញ់ និង ចង់ ចូលស្តីដណ្តឹងដល់ប៉ាក ម៉ាក់របស់ខ្ញុំនោះតែនៅត្រង់ថា ខ្ញុំមិនទាន់ គិតគូរ ដល់រឿងមានស្នេហានេះទេព្រោះគ្មានប្រយោជន៍ហើយណាមួយវាមិនទាន់ដល់ពេលវេលា ដែ លត្រូវមានគូរស្រករហ្នឹងផង។

តារាចម្រៀងវ័យ២១ ឆ្នាំកញ្ញា កាកា បានបន្ថែមថា ចំពោះអ្នកដែលតាមស្រលាញ់ជាអាណិជន ខ្មែររស់នៅអាមេរិកនេះគឺគេស្គាល់នាងតាមរយៈបងប្អូនរួចធ្វើការទាក់ទងមកឪពុកម្តាយរបស់ខ្លួន
ដោយផ្ទាល់ហើយក៏បានស្នើរសុំចូលស្តីដណ្តឹងចង់រៀបការជាមួយតាមផ្លូវច្បាប់ ប៉ុន្តែ កាកា បានឆ្លើយបដិសេធមិនទាល់យលព្រមនោះឡើយដោយសារនាងមិនទាន់បើកបេះដូងប្រគល់ស្នេហ៍
ទៅឱ្យបុរសណាម្នាក់នោះឡើយក្នុងអំឡុងពេលនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh