ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea បានប្រកាសស្រែកក្ដែងៗ ប្រាប់ទៅដល់ បណ្ដាក្រុមនៅអង់គ្លេសទាំងអស់ ឲ្យបានដឹងថា មានត្រឹមតែគូរប្រជែងត្រឹមតែ ៣ នាក់តែប៉ុណ្ណោះដែលអាចរត់ប្រណាំងជាមួយក្រុម Chelsea ដែលក្នុងចំណោមទាំងបីនេាះ ក៏មាន Arsenal ចូលរួមផងដែរ ។
លោក Jose Mourinho បានអះអាងប្រាប់អ្នកការសែតទាំងស្រុងថា គាត់បានមើលឃើញគូរប្រជែងពិតប្រាកដរបស់គាត់ហើយក្នុងរដូវកាល Premier League នេះគឺមានត្រឹមតែ ៣ នាក់ ដែលក្នុង ចំណោមអ្នកទាំង ៣ នេាះ ក៏មានវត្ដមាន Arsenal ផង ដែលពេលនេះក្រុមកំពុងតែ ចាញ់ពិន្ទុ Chelsea ត្រឹមតែ ៧ ពិន្ទុប៉ុណ្ណោះ ក្រោយពីលទ្ធផលប្រកួតចុងក្រោយនេះ មិនដែលចាញ់ ។
ថ្នាក់ដឹកនាំក្រុម Chelsea ផ្ដោតសំខាន់លើមុខសញ្ញាបីរួមគ្នាគឺ ទី ១ Manchester City ទី២ Arsenal និងទី៣ Manchester United ខណៈដែលពេលនេះ ក្រុមទាំង ៣ កំពុងតែមានពិន្ទុ ប្រកិតគ្នា ចាញ់ត្រឹមតែ ១ ពិន្ទុរៀងខ្លួនប៉ុណ្ណោះ រឺឯ Chelsea លើស Man City ត្រឹមតែ ៦ ពិន្ទុទេ ។
ជាការព្រួយបារម្មណ៍ខ្លាំងទៀតនោះ លោក Jose Mourinho បានបន្ថែមទៀតថា ថ្វីត្បិតតែក្រុមពេលនេះ មានពិន្ទុលើសគេក៏ពិតមែន ប៉ុន្ដែមិនប្រាកដថាជោគជ័យរបស់ហូតនោះ ទេ ។ ហើយរឿងដែលកាន់តែព្រួយបារម្មណ៍ទៀតនោះ គឺ ក្រុម Arsenal ដែលប៉ុន្មានប្រកួតចុងក្រោយ តែងតែទទួលបានជោគជ័យជារៀងរហូត នេះគឺជារឿងគួរកត់សំគាល់បំផុត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror