កូរ៉េ៖ តារាចម្រៀង កូរ៉េខាងត្បូង កំពុងទទួលប្រជាប្រិយភាព ស្ទើរពាសពេញ ពិភពលោក កញ្ញា CL របស់ 2NE1 និង G- Dragon របស់ Big Bang ត្រូវបានអ្នកគាំទ្រ កំពុងតែសង្ស័យថា ពួកគេអាចនឹងមាន ទំនាក់ទំនង លើសពីមិត្តធម្មតា ដោយរូបភាព មួយចំនួន របស់តារាល្បីទាំងពីរនាក់នេះ បានបង្ហាញពីភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត រហូតអ្នកគាំទ្រច្រណែន និងចង់ឲ្យការការប៉ាន់ស្មាននេះ ក្លាយជាការពិតទៀតផង ។
មានប្រិយមិត្តមួយចំនួនធំ បាននិយាយថា ប្រសិនបើអ្នកទាំងពីរ ពិតជាមានស្នេហា ជាមួយគ្នាមែន ពិតជាក្លាយជាគូស្នេហ៍កំពូល តារាចម្រៀងដ៏ល្បី ដូចទៅនឹងតារាចម្រៀង Beyonce និង Jay-z ដូច្នោះដែរ។
ទស្សនារូបភាព ដែលបង្ហាញពីភាពស្និទ្ធស្នាល របស់ G- Dragon និងCL តិចមើល៍ !
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល