CamNews

សំណើច 

សំណើច រឿង៖ ទ្រាំលែងបានហើយ លោកប្តី!

នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ ដោយសារ​តែ​ប្តី​ចេះ​តែ​ផឹក ពុំដែល​ជួយ​កិច្ចការ​ប្រ​ព​ន្ឋ​សោះ ស្រវឹង​ពី​
ព្រលឹមទល់​ព្រលប់។​ ​ថ្ងៃមួយ​ដោយសារ​អត់   ទ្រាំលែង​បាន ​ប្រ​ព​ន្ឋក៏​ដណ្តើម​កែវ​ស្រាពី​ដៃ​ប្តី
លើក​ឡើង​ផឹក​មួយក្អឹក ស្រាប់តែ​ផឹក​រួច ​ហាមាត់​ស្រែក៖

ប្រ​ព​ន្ឋ៖ យី! ពិបាក​ផឹក​ម្ល៉េះ?
ប្តី៖ ទើបតែ​ដឹង​មែន​ទេ? ​ស្រា​ប្រភេទ​ណា​ ក៏​ពិបាក​ផឹក​ដែរតែ​អូន​ឯង​ឃើញ​បង​ផឹកស្រាម្តងៗ
ចេះ​តែ​រអ៊ូរទាំ ធ្វើ​មើល​តែ​បង​ផឹកស្រា ឆ្ងាញ់​មាត់​ណាស់​អឹ​ចឹ​ង។ តាម​ថា​អូន   ​គួរតែ​អាណិត​ប្តី
ដែល​ប្រឹង​ផឹកស្រា​រាល់ថ្ងៃ​យ៉ាង​វេទនា​ទើបត្រូវ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke