ព័ត៌មានកីឡា៖ ការធ្វើដំណើទៅកាន់ Greenhouse Meadow Stadium របស់ Chelsea ដែលស្ថិតក្រោមការព្រួយបារម្មណ៍ របស់ថ្នាក់ដឹងនាំដ៏ ខ្លាំងនោះ មិនបានធ្វើឲ្យក្រុមអស់សង្ឃឹមឡើយ លទ្ធផលធ្លាក់មកលើ ភ្ញៀវគឺត្រឹមពិន្ទុ ២-១។
ស្ថានភាពនៃការប្រយុទ្ធរវាង Chelsea នឹង Shrewsbury កាលពីថ្ងៃទី ២៨ ក្រុមទាំងពីរ មិនសូវបើកប្រៀបលើដៃគូរប្រកួតប៉ុន្មានទេ ប៉ុន្ដែគ្រាប់ឈានមុខក្នុងការប្រកួតនោះ Chelsea ជាអ្នកចាប់បានមុននៅនាទីទី ៤៨ ដោយកីឡាករ Drogba Oscar ធ្វើឲ្យក្រុមកើនស្មារតីឡើង និង ជួយសម្រួលដល់អារម្មណ៍ប្រធានក្រុម ។ ចំណែកគ្រាប់បន្ដបានទៅ Shrewsbury នៅនាទីទី ៧៧ ដោយកីឡាករ Mangan ដែលជាគ្រាប់ធ្វើឲ្យ Jose Mourinho ស្មានមិនដល់នានាទីចុងក្រោយ ប៉ុន្ដែមិនជាថ្វីឡើយ Chelsea បានរកឃើញ ១ គ្រាប់ទៀតនៅនាទីទី ៨១ ដោយកីឡាករ Grandison ។ ដូច្នេះលទ្ធផលធ្លាក់មក Chelsea ត្រឹមពិន្ទុ ២-១ ចប់ការប្រកួត។
យោងតាមសម្ដីពិតថ្នាក់ដឹកនាំ Chelsea លើកឡើងថាលទ្ធផលការប្រកួតនេះ គ្រាប់ដែលមានន័យជាងគេ គឺនៅនាទីទី ៨១ ដែលអាចធ្វើឲ្យក្រុមជៀសផុតពីការអាម៉ាស នៃការធ្វើដំណើរនៅពេលនេះ។ ហើយលទ្ធផលជោកជ័យពីក្រុមម្ចាស់ផ្ទះខណៈនេះ Chelsea និងអាចជម្រុញខ្លួនឲ្យឈានទៅដល់ វគ្គ គៀកពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងការប្រកួត League Cup ។
អាន៖ ក្រោយពីការប្រកួតជាមួយ Man United លោក Jose Mourinho ថ្លែងថា ក្រុមគាត់ទទួលរងការភ័យខ្លាចបំផុត
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី