ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ(UNSC) នៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យកិច្ចប្រជុំរបស់
ខ្លួនជាបន្ទាន់ ដើម្បីពិភាក្សាបញ្ហាការបាញ់សាកល្បងអាវុធនុយក្លេអ៊េររបស់កូរ៉េខាងជើង ជាអ្វី
ដែលមេដឹកនាំអ.ស.ប លោក បាន គីមូន ថ្កោលទោសថា ការបង្កហេតុនោះ នាំឱ្យមានអស្ថិរភាព
យ៉ាងខ្លាំង។
គេហទំព័រChannel News Asia រាយការណ៍ឱ្យដឹងនៅថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ថា រដ្ឋាភិ
បាលកូរ៉េខាងជើងដ៏ឯកោមួយនេះ ព្រងើយកន្តើយ ចំពោះការព្រមានដ៏ខ្លាំងក្លា ពីសម្ព័ន្ធមិត្តដ៏ជិត
ស្នីទរបស់ខ្លួនគឺប្រទេសចិន ដែលចិនបានក៏ជំទាស់ទៅនឹងការសាកល្បងនោះដែរ។
សមាជិក UNSCទាំង១៥ ដែលត្រូវបានកោះប្រជុំបិទទ្វា ម៉ោង៩ព្រឹក នៅបុរីញូវយ៉ក ក៏បានអនុម័ត
កាលពីខែមុន នូវសេចក្តីសម្រេចមួយ ជាមួយនឹងការវិធានការដ៏ចាំបាច់មួយ ប្រឆាំងនឹងទីក្រុងព្យ៉ុង
យ៉ាង ក្នុងករណីមានព្រឹត្តិការណ៍បាញ់សាកល្បងអាវុធនុយក្លេអ៊ែរសារជាថ្មី ណាមួយនោះ។
សហរដ្ឋអាមេរិក និងរុស្ស៊ី ព្រមទាំងមហាអំណាចសំខាន់ៗដទៃ នាពេលនេះ ប្រឈមនឹងសំពាធដ៏
តានតឹង ដើម្បីមានវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើភាពចចេសរឹងរូស របស់កូរ៉េខាងជើង
បន្ទាប់ពីការបាញ់សាកល្បង កាលពីឆ្នាំ ២០០៦ និង ២០០៩៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល