ភ្នំពេញ៖ តារាចម្រៀងស្រី វ័យក្មេងកំពុង មានឱកាស ល្បីឈ្មោះ និងក្ដោបបានតំណែង ជាតារាជួរមុខ របស់ផលិតកម្ម ដាយម៉ិន កញ្ញា ឃិត សំម៉ា លីស ស្របពេលដែល អាជីពការងា សិល្បៈ កាន់តែមានសន្ទុះទៅមុខ គួរឲ្យគត់សម្គាល់នោះ ស្រាប់តែថ្មីៗនេះ បានរងនូវការរិះគន់ ពីអ្នកគាំទ្រថា មានចរិតឆ្មើងឆ្មៃ ខុសប្លែកពីពេលកន្លងទៅ។
ការរិះគន់ខ្លាំងៗ ពីសំណាក់មជ្ឈដ្ឋាន អ្នកគាំទ្រថា កញ្ញា ឃិត សំម៉ាលីស វាយឫក មានចរិតឆ្មើងឆ្មៃ គឺធ្វើឡើងខណៈដែលតារាស្រី និយមភាព សិច ស៊ីបញ្ចេញ គល់ សុដន់រូបនេះ បាននឹងកំពុងព្យាយាម បង្កើតក្រុមរាំ បន្ថែមលើអាជីព ចម្រៀងថ្មីមួយទៀ តព្រោះខ្លាច បាត់បង់ប្រជាប្រិយភាព និង ការ គាំទ្រ ព្រោះមួយរយៈ ចុង ក្រោយនេះ មានតារា ចម្រៀងច្រើននាក់ បាននឹងកំពុងបង្កើនក្រុមរាំផ្ទាល់ខ្លួន ។
បើតាមប្រភព ពីមជ្ឈដ្ឋានអ្នកគាំទ្រ បាននាំគ្នានិយាយថា តារាចម្រៀងវ័យក្មេង ឃិត សំម៉ាលីសចាប់តាំងពីល្បីឈ្មោះបន្តិច មកនោះឥឡូវ ហាក់ កំពុងផ្ដើមដំឡើងឫកពារ ខុសប្លែកពីពេលមុនៗ ដាក់ទស្សនិក អ្នកគាំទ្រ ក៏ដូចអ្នកសិល្បៈដូចគ្នា ។ ប្រភពខ្លះបាននិយាយថា ដំបូងគេធ្លាប់ស្គាល់ថា នាង ឃិត សំម៉ាលីស ជាតារាមានចរិករួសរាយ រាក់ទាក់ណាស់ ប៉ុន្តែមួយរយៈចុងក្រោយ នាងហាក់មានចរិតប្លែក ខុសពីធម្មតាដោយ មានឫក ពារឆ្មើងឆ្មៃ ។ មិនតែប៉ុណ្ណោះកាលពីថ្មីៗនេះ អំឡុងពេលនាងឡើងច្រៀង នៅស្ថានីយទូរទស្សន៍ខ្មែរ ប៉ុស្ដិ៍លេខ៩ក្នុងសប្តាហ៍កន្លងទៅ ទស្សនិក ជនសង្កេតឃើញថា សូម្បីតែញញឹមដាក់មហាជន អ្នកគាំទ្រ នៅពីក្រោយឆាក ក៏នាងមិនញញឹមដែរ និង បានដើរចេញស្ទើរតែបុក ហើយបានជាន់ជើង អ្នកដែលតាមសុំថតរូបជាមួយថតផង។
ទន្ទឹមនឹងការបង្ហាញ អាកប្បកិរិយា មិនសមរសម្យ ដាក់ទស្សនិកជន ក៏ដូចអ្នកសិល្បៈដូចគ្នានេះ ត្រូវបានប្រភពមួយចំនួនលើកឡើងថា អាចនាំ ឲ្យការងារសិល្បៈ របស់ នាងមានការធ្លាក់ចុះ អស់សំឡេងគាំទ្រ ព្រោះធម្មតាតារាល្បី ត្រូវតែធ្វើឫកយ៉ាងណា ជាគំរូល្អ និងមានចរិកសមរម្យ សម នឹងឈ្មោះ ដែលអ្នកគាំទ្រស្រឡាញ់រាប់អាន ហើយអ្នកគាំទ្រមិនចង់បានអ្វីក្រៅពីការរួសរាយរាក់ទាក់ ពីសំណាក់តារា ក្នុងដួងចិត្តរបស់ពួក គាត់ ឡើយ។
នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY បានព្យាយាមទំនាក់ទំនង ដើម្បី សុំការបំភ្លឺពីកញ្ញា ឃិត សំម៉ាលីស ប៉ុន្តែ នៅពេលទូរស័ព្ទចូល ត្រូវបាន ឃិត សំម៉ាលី ឆ្លើយយ៉ាងខ្លីថា "សុំទោស.! ខ្ញុំកំពុងជាប់រវល់..!" ។ រួចក៏បានចុចបិទផ្តាច់លេខទូរស័ព្ទតែម្ដង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល